ព័ត៌មានអន្ដរជាតិ
ថៃ ទទួលស្គាល់ថា ស្ថានភាពកូវីដពេលនេះ ធ្ងន់ធ្ងរមែនទែន
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) កាលពីថ្ងៃអាទិត្យបានទទួលស្គាល់ថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណានាពេលបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរជាងរលកដំបូងកាលពីដើមឆ្នាំទៅទៀតហើយបានជំរុញឲ្យសាធារណជនគោរពតាមវិធានការគ្រប់គ្រងជំងឺឆ្លងបើមិនចង់ឲ្យមានការដាក់ចេញនូវវិធានការធ្ងន់ធ្ងរជាងនេះ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យរបស់ CCSA បាននិយាយថា ចំនួននៃការឆ្លងបានកើនឡើងជាងមួយពាន់ករណីត្រឹមរយៈពេលខ្លីដែលនេះបង្ហាញថា ការរីករាលដាលនៃវីរុសនៅពេលនេះគឺធ្ងន់ធ្ងរជាងរលកដំបូងដែលបានចាប់ផ្តើមកាលពីដើមឆ្នាំនេះទៅទៀត។
ករណីកូវីដថ្មីសរុបចំនួន១២១ករណីត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះដោយក្នុងនោះមាន៩៤ករណីជាការចម្លងក្នុងសហគមន៍។

ចំនួនករណីសរុបបានកើនឡើងដល់៦,១៤១ករណីគិតត្រឹមថ្ងៃអាទិត្យបើប្រៀបធៀបនឹងចំនួន៤,៣៣១ករណីមុនពេលមានការផ្ទុះឡើងនៅខេត្តសាមុតសាខនកាលពីពាក់កណ្តាលខែធ្នូ។
ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា មន្រ្តីសុខាភិបាលត្រៀមខ្លួនបានយ៉ាងល្អនិងមានបទពិសោធច្រើនជាងនៅពេលដែលជំងឺរាតត្បាតនេះបានរាលដាលនៅក្នុងប្រទេសពេលដំបូង។

លោកនិយាយថា “ដូច្នេះថាតើវិធានការគ្រប់គ្រងជំងឺនឹងត្រូវពង្រឹងបន្ថែមឬក៏អត់នោះគឺវាអាស្រ័យទៅលើកម្រិតនៃកិច្ចសហប្រតិបត្តការជាសាធារណៈ។ ប្រសិនបើយើងសហការ វាមិនចាំបាច់អនុវត្តច្បាប់កំណត់ការបិទប្រទេសឬបម្រាមគោចរនោះទេ។ រដ្ឋាភិបាលមិនចង់ដាក់ការរឹតបន្តឹងឡើយ”។
លោកបន្តថា មនុស្សគ្រប់គ្នាគួរតែបន្តពាក់ម៉ាស់នៅទីសាធារណៈនិងជៀសវាងការជួបជុំធំៗប៉ុន្តែពួកគេនៅតែអាចរៀបចំពិធីជប់លៀងតូចៗជាមួយមិត្តភក្តិជិតស្និទ្ធនិងសមាជិកគ្រួសារបាន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ចាត់វិធានការបន្ទាប់ពីមន្ទីរពេទ្យឯកជនផ្សាយពាណិជ្ជកម្មលក់វ៉ាក់សាំងកូវីដក្នុងតម្លៃជាង៣០០ដុល្លារ
ចុចអាន៖ កូវីដនៅ ថៃ រាលដាលដល់៣១ខេត្ត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


