ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី គាំទ្រយុទ្ធនាការអន្ទាក់សូន្យ ប្តេជ្ញាទប់ស្កាត់ ការជួញដូរសត្វព្រៃ
យុទ្ធនាការអន្ទាក់សូន្យត្រូវបានក្រសួងបរិស្ថានរៀបចំធ្វើនៅក្រុងបានលុង ខេត្តរតនគិរី ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ជាយុទ្ធនាការលើកទី៦ ក្នុងខេត្តបន្ទាប់ពីខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងកំពងធំ ក្រោមអធិបតី
ភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ យុទ្ធនាការ លោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវការគាំទ្រប្រត្តិបត្តិយុទ្ធនាការ យុទ្ធនាការ “អន្ទាក់សូន្យ” ដោយប្តេជ្ញាទប់ស្កាត់ បង្រ្កាបការបរបាញ់ និងជួញដូរសត្វព្រៃ តាមរយៈចូលរួមផ្សព្វផ្សាយ អប់រំ ជាសាធារណៈអំពីផលប៉ះពាល់អវិជ្ជមាននៃអន្ទាក់ចាប់សត្វព្រៃ ផលប៉ះពាល់នៃការបរិភោគសត្វព្រៃ គ្រោះថ្នាក់ដែលកើតមានពេលក្នុងអំឡុងពេលដាក់អន្ទាក់ និងផ្សព្វផ្សាយ ច្បាប់ដែលពាក់ព័ន្ធនឹងធនធានធម្មជាតិ សត្វព្រៃ និងព្រៃឈើ អត្ថប្រយោជន៍នៃការថែរក្សាសត្វព្រៃដែលតម្លៃមិនអាចកាត់ថ្លៃបាន។

ពង្រឹងជម្រុញការអនុវត្តន៍លិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធនឹងធនធានធម្មជាតិ សត្វព្រៃ និងព្រៃឈើ ដល់មន្ត្រីថ្នាក់មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ជម្រុញការអនុវត្តន៍ការងារការពារ និងអភិរក្ស ធនធានធម្មជាតិ ដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហការជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេស មន្ទីរបរិស្ថានខេត្តរតនគិរី ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ចុះទប់ស្កាត់ និងបង្រ្កាបការបរបាញ់សត្វព្រៃ ការជួញដូរសត្វនិងសាច់សត្វព្រៃ ទៅតាមការចាំបាច់ និងភាពបន្ទាន់។
លើកទឹកចិត្តអង្គភាពមានសមត្ថកិច្ច ភាគីពាក់ព័ន្ធ និងដៃគូរសហការទាំងអស់ឲ្យចូលរួមធ្វើការរួមគ្នាទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ ដោយផ្តល់នូវជម្រើសថ្មីដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ។ ចូលរួមលើកស្ទួយវិស័យអេកូទេសចរណ៍ធម្មជាតិក្នុងតំបន់ ដែលជាប្រភពធនធានដែលមិនរីងស្ងួតក្នុងការស្វែងរកប្រាក់ចំណូលសម្រាប់សហគមន៍ដែលអាចចូលរួចកាត់បន្ថយបទល្មើសធនធានធម្មជាតិផ្សេងៗ។

ក្នុងយុទ្ធនាការនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងអង្គការអភិរក្សទាំងអស់ ដែលធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយវិបត្តិអន្ទាក់។
លោកបន្តថា ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នាដើម្បីលុបបំបាត់ការដាក់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ ទើបអាចផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានជំរុញឲ្យប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ការដាក់អន្ទាក់ជួញដូរ និងបរិភោគសត្វព្រៃ ពីព្រោះថា ការទទួលទានសត្វព្រៃមិនធ្វើឲ្យសុខភាពមនុស្សប្រសើរឡើងនោះទេ សាច់សត្វព្រៃ និងផ្នែកផ្សេងៗនៃសត្វព្រៃមិនគួរប្រើប្រាស់សម្រាប់ធ្វើជាឱសថនោះទេ ហើយការកើនឡើងនៃការប៉ះពាល់មនុស្សទៅសត្វបង្កើនហានិភ័យនៃការរីករាលដាលមេរោគ និងជំងឺផ្សេងៗ។
លោករដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឈប់ទិញ លក់ និងប្រើបរិភោគសត្វព្រៃ។ និងត្រូវចូលរួមជាមួយក្រសួង និងដៃគូរដើម្បីលុបបំបាត់ បញ្ចប់វិបត្តិអន្ទាក់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ ក៏ដូចជាការពារសត្វព្រៃ និងធនធានធម្មជាតិរបស់ព្រះរាជាណាចក្រពីព្រោះថា សត្វព្រៃជារៀងរាល់ថ្ងៃនៅទូទាំងព្រះរាជាណាចក្រត្រូវបានជាប់អន្ទាក់បំពុល និងបាញ់សម្លាប់។ បើមិនមានវិធានការរួមគ្នាទាន់ពេលវេលា ព្រៃឈើកម្ពុជានឹងមិនមានសល់សត្វព្រៃឡើយ។

គួរបញ្ជាក់ថា រយៈពេល ៥ឆ្នាំ (២០១៨-២០២២) មន្ទីរបរិស្ថានខេត្តរតនគិរីសម្រេចលទ្ធផលនៃការអនុវត្តច្បាប់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ រួមមាន៖ ចុះល្បាតបានចំនួន ៦ ០១៥ លើក បង្គ្រាបបទល្មើសបាន ១ ១២០ ករណី, បញ្ជូនសំណុំរឿងទៅតុលាការ ១០១ ករណី, រឹបអូសរណាយន្តបាន ២៤៥ គ្រឿង, ចាប់រថយន្ត២គ្រឿង, ចាប់គោយន្កន្ត្រៃ ៧ គ្រឿង, ដោះអន្ទាក់បាន ៣ ១៩៧ ខ្សែ, ដោះអង្គប់ចាប់សត្វព្រៃបាន ១៧១ អង្គប់, ដោះខ្សែលួសឆក់សត្វព្រៃបាន ៣ ៣៤០ ម៉ែត្រ, ក្បាលឆក់សត្វព្រៃបាន ១១ គ្រឿង និងមងសម្រាប់ទាក់សត្វព្រៃបាន ២៣ ត្បូង៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


