ព័ត៌មានជាតិ
មួយរដូវផ្លែម្តង! អ្នកភូមិខ្លះក្នុងខេត្តរតនគិរី ចូលព្រៃឡើងភ្នំ បេះសាវម៉ាវព្រៃយកមកលក់
នៅរៀងរាល់រដូវផ្លែឈើព្រៃទុំ ចាប់ពីខែមេសា ដល់ចុងខែឧសភា អ្នកភូមិមួយចំនួនជាពិសេសជនជាតិដើមភាគតិចរស់នៅក្នុងខេត្តរតនគិរី បាននាំគ្នាចូលព្រៃ និងឡើងភ្នំ បេះផ្លែសាវម៉ាវព្រៃយកមកលក់តាមដងផ្លូវក្នុងក្រុងបានលុង ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ផ្លែសាវម៉ាវព្រៃ ជាប្រភេទផ្លែឈើធម្មជាតិដែលដុះតាមជើងភ្នំ និងចម្ការ មានរសជាតិជូរអែម ខ្លះផ្អែម និងមានទំហំតូចជាងសាវម៉ាវស្រុក។ នៅពេលទុំ ផ្លែមានពណ៌លឿង ខៀវ ឬក្រហម អាស្រ័យទៅតាមប្រភេទ ដែលជាទីពេញនិយមសម្រាប់ពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ខេត្តភាគឦសានមួយនេះ។
អ្នកស្រី ធឿម ជីម ជាជនជាតិដើមភាគតិចទំពួន មកពីឃុំឯកភាព ស្រុកអូរជុំ បានឱ្យដឹងថា សាវម៉ាវព្រៃ ឬភាសាទំពួនហៅថា «ព្យូ» ភាគច្រើនដុះតាមចម្ការ និងជើងភ្នំ។ អំឡុងរដូវប្រមូលផល ជារៀងរាល់ថ្ងៃ អ្នកស្រី និងក្រុមគ្រួសារ តែងនាំគ្នាទៅបេះសាវម៉ាវព្រៃ រួចចងជាដុំៗយកមកលក់នៅក្រុងបានលុង។ ក្នុងមួយថ្ងៃ អ្នកស្រីអាចប្រមូលបានប្រមាណ ៣០ ទៅ ៤០ គីឡូក្រាម និងលក់ក្នុងតម្លៃចន្លោះពី ៣,០០០ ទៅ ៤,០០០ រៀលក្នុងមួយគីឡូក្រាម។ អ្នកស្រីអះអាងថា ការលក់ផ្លែឈើព្រៃនេះ គឺជាការរកចំណូលបន្ថែមក្រៅពីការធ្វើស្រែចមង្ការសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារក្នុងអំឡុងរដូវផ្លែទុំ។

ស្រដៀងគ្នានេះដែរ អ្នកស្រី ធឿ ចាន់ ជាជនជាតិដើមភាគតិចទំពួនម្នាក់ទៀត បានឱ្យដឹងថា អ្នកស្រីមានលក់ផ្លែឈើព្រៃ ២ មុខ គឺសាវម៉ាវព្រៃ និងផ្លែភ្ញៀវ ដែលចាប់ផ្តើមប្រមូលផលពីខែមេសាតទៅ។ អ្នកស្រីប្រាប់ សម្រាប់ផ្លែសាវម៉ាវព្រៃបេះមកពីព្រៃភ្នំ ចំណែកផ្លែភ្ញៀវវិញ ជាដំណាំក្នុងចម្ការខ្លួនផ្ទាល់ដែលប្រមូលជារៀងរាល់ឆ្នាំ។
អ្នកស្រីបន្ថែមថា សាវម៉ាវព្រៃមានរសជាតិជូរអែមឆ្ងាញ់ ដែលជាចំណុចទាក់ទាញអតិថិជន។ តម្លៃលក់ចេញមានចន្លោះពី ៤,០០០ ទៅ ៦,០០០ រៀលក្នុងមួយគីឡូក្រាម ហើយសម្រាប់ភ្ញៀវទិញច្រើន ចាប់ពី ១០ ទៅ ២០ គីឡូក្រាមឡើងទៅ ក៏មានការបញ្ចុះតម្លៃផងដែរ។
តាមការបញ្ជាក់របស់អ្នកលក់ ចំណូលដែលទទួលបានពីការលក់ផ្លែឈើព្រៃ អាចរកបានពី ៤០,០០០ ទៅ ១០០,០០០ រៀលក្នុងមួយថ្ងៃ ដែលជាប្រភពចំណូលសំខាន់សម្រាប់គ្រួសារជនជាតិដើមភាគតិចក្នុងតំបន់។

គួរបញ្ជាក់ថា នៅតំបន់ភូមិភាគឦសាននៃខេត្តរតនគិរី រៀងរាល់រដូវផ្លែឈើព្រៃទុំ ភ្ញៀវដែលមកកម្សាន្ត មិនត្រឹមតែបានទស្សនាទេសភាពព្រៃភ្នំ ទឹកជ្រោះ និងវាលស្មៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្គាល់ពីជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច ដែលពឹងផ្អែកលើធនធានធម្មជាតិ ដូចជា បេះផ្សិត និងផ្លែឈើព្រៃ ជាប្រភពចំណូលប្រចាំរដូវផងដែរ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


