KPT+
អ្នកឧកញ៉ា គួច ម៉េងលី ជំរុញឱ្យកូនខ្មែរមានភាពតស៊ូ កុំរស់នៅតាមយថាកម្ម
អ្នកឧកញ៉ា គួច ម៉េងលី បានជំរុញលើកទឹកចិត្តឱ្យកូនខ្មែរគ្រប់រូប ជាពិសេស កូនខ្មែរជំនាន់ក្រោយឱ្យមានភាពអង់អាចក្លាហាន ភាពតស៊ូរបស់ខ្លួន ដែលមានបំណងប៉ងអ្វីមួយ ត្រូវតែប៉ងឱ្យដល់ទីបំផុត។ អ្នកឧកញ៉ា បន្តថា កុំបណ្តែតបណ្តោយជីវិតឱ្យទៅតាមជោគវាសនារ ឬ រស់នៅតាមយថាកម្មដោយគ្មានការខិតខំប្រឹងប្រែងក្នុងជីវិត។

ស្ថាបនិករបស់សាលាអន្តរជាតិ AIS រូបនេះ មានប្រសាសន៍ថា៖ “មនុស្សមួយៗឱ្យមានភាពអង់អាច ភាពអស្ចារ្យរបស់យើង ដែលយើងចង់ប៉ងអ្វីមួយ គឺប៉ងឱ្យស្រួចដូចឡេស៊ែរបាញ់ឆេះចឹង។ ក្មួយៗត្រូវមានអាហ្នឹងក្នុងខ្លួន បើក្មួយអត់មាន គឺក្មួយអត់មានន័យទេ យថាកម្មហើយ។ បើរស់តាមយថាកម្ម គឺរស់អត់ន័យ ចឹងលោកគ្រូអត់ចង់ឱ្យក្មួយៗរស់តាមយថាកម្មទេ ត្រូវចាំ ព្រោះវាធ្វើឱ្យយើងវេទនាណាស់”។

អ្នកឧកញ៉ា គួច ម៉េងលី ក៏ជំរុញឱ្យមនុស្សគ្រប់រូបហ៊ានសាកល្បងនូវអ្វីដែលថ្មី ចូលរួមកម្មវិធីសង្គមឱ្យបានច្រើន អាន និងស្រាវជ្រាវឱ្យបានច្រើន ដើម្បីទទួលបាននូវបទពិសោធថ្មីៗ និងចំណេះដឹងល្អៗ សម្រាប់អភិឌ្ឍន៍ជីវិតរបស់ខ្លួនឱ្យល្អប្រសើរ។ ប៉ុន្តែ គួរចៀសវាងនូវអំពើទាំងឡាយណាដែលនាំឱ្យវិនាសដល់ខ្លួនឯង និងសង្គម។
មិនតែប៉ុណ្ណោះ រូបលោកក៏បានណែនាំដល់សិស្សដែលគ្រោងនឹងបន្តការសិក្សានៅសាកលវិទ្យាល័យ ដែលគ្រួសារអាចមានលិទ្ធភាពបង់ថ្លៃសិក្សាឱ្យនោះ គួរខិតខំប្រឹងប្រែងរៀនសូត្រពីមូលដ្ឋានគ្រឹះ ឱ្យបានខ្លាំងពូកែជាមុនសិន មុននឹងចាប់ផ្តើមស្វែងរកការងារធ្វើ។ តូយ៉ាង រៀនបណ្តើរ ធ្វើការបណ្តើរនេះ អាចធ្វើឱ្យនិស្សិតបាត់បង់នូវការផ្តោតអារម្មណ៍រៀន ខួរក្បាលដំណើរការមិនសូវល្អ។ ដូច្នេះ ប្រសិនមានឱកាស គួរក្រេបយកចំណេះវិជ្ជាឱ្យបានច្រើន លុះកំលុងឆ្នាំទី៣ ទីឆ្នាំទី៤ និស្សិតចេញធ្វើការក៏មិនទាន់ហួសពេលឡើយ អ្វីដែលសំខាន់ គឺខិតខំរៀនសូត្រ ដើម្បីចាប់យកជំនាញបានច្បាស់លាស់ រួចអាចបម្រើការងារក្នុងតួនាទីធំំ នាពេលអនាគត់បាន។
យ៉ាងណាមិញ លោកបានរំលឹកដល់សិស្សានុសិស្សម្តងហើយម្តងទៀត ចំពោះការរៀបចំផ្លូវជីវិត ឱ្យមានភាពល្អប្រសើរឡើង គឺត្រូវចេះមានគម្រោងរៀបចំជីវិតឱ្យបានត្រឹមត្រូវ និងមានកាលវិភាគមួយសម្រាប់ខ្លួនឯង ដើម្បីឱ្យមានភាពប្រាកដប្រជាក្នុងជីវិតប្រចាំថ្ងៃ៕
ដោយ៖ អុន ស្រីមាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


