Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញមនុស្សស្លាប់ ៧នាក់ ក្នុងគ្រោះរញ្ជួយដីនៅ ចិន

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, ការរញ្ជួយដីដ៏ខ្លាំងមួយ បានសម្លាប់មនុស្សចំនួន៧នាក់ ហើយបង្កជាការរអិលបាក់ដី និងធ្វើឲ្យរង្គើទីក្រុងដ៏ធំមួយ ដែលស្ថិតនៅក្រោមការបិទខ្ទប់កូវីដ១៩ នាភាគនិរតីប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បាននិយាយថា ការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំមួយនៅស្រុក Luding ក្នុងខេត្ត ស៊ីឈួន នាពេលថ្ងៃត្រង់ ថ្ងៃចន្ទទី០៥ខែសីហា។

គួរបញ្ជាក់ជាថ្មី ការរញ្ជួយដី គឺជារឿងធម្មតាក្នុងប្រទេសចិន ជាពិសេសនៅតំបន់ភាគនិរតីនៃប្រទេសនេះ។

ការរញ្ជួយដីកម្រិត ៨.០ រ៉ិចទ័រនៅតំបន់ Wenchuan នៃខេត្ត ស៊ីឈួន ក្នុងឆ្នាំ២០០៨ បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត និងបង្កការខូចខាតយ៉ាងធំសម្បើម។

ដោយឡែក មនុស្ស៤នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីការរញ្ជួយដីចំនួនពីរលើក បានវាយប្រហារភាគនិរតីប្រទេសចិនកាលពីខែមិថុនា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Standard

ចុចអាន៖ ចិន ជួបគ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម