Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជួបគ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ 

បានផុស

នៅ

ក្រុមស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា​ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារភាគនិរតីប្រទេសចិន នៅថ្ងៃចន្ទទី៥ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម USGS, គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅចម្ងាយប្រហែល ៤៣ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kangding ក្នុងខេត្ត ស៊ីឈួន មានជម្រៅ ១០ គីឡូម៉ែត្រ។

មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ ​អំពី​អ្នក​ស្លាប់​និង​របួស​​ឡើយ។

អ្នកស្រុកបានប្រាប់ AFP ថា ការរង្គើបានរាលដាលទៅដល់ទីក្រុង Chengdu នៅក្បែរនោះ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការបិទខ្ទប់កូវីដ១៩ រួមទាំងទីក្រុង Chongqing ផងដែរ។

ការរញ្ជួយដី គឺជារឿងធម្មតាក្នុងប្រទេសចិន ជាពិសេសនៅតំបន់ភាគនិរតីនៃប្រទេសនេះ។

ការរញ្ជួយដីកម្រិត ៨.០ រ៉ិចទ័រនៅតំបន់ Wenchuan នៃខេត្ត ស៊ីឈួន ក្នុងឆ្នាំ២០០៨ បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត និងបង្កការខូចខាតយ៉ាងធំសម្បើម។

ដោយឡែក មនុស្ស៤នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីការរញ្ជួយដីចំនួនពីរលើក បានវាយប្រហារភាគនិរតីប្រទេសចិនកាលពីខែមិថុនា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ហ្វីលីពីន បង្ហាញចំនួនអ្នកស្លាប់ និងរបួស ក្រោយរងការរញ្ជួយដីខ្លាំងក្លា (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម