ព័ត៌មានជាតិ
អាជ្ញាធរបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាដោះស្រាយបញ្ហាលិចលង់ដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌច្បារអំពៅ
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាធ្វើយ៉ាងណាដោះស្រាយនិងកាត់បន្ថយឲ្យបាន ពីការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌច្បារអំពៅ ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

ក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះ នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើតគណៈកម្មការមួយ ដើម្បីសិក្សានៅតំបន់ច្បារអំពៅនេះ ឲ្យបានម៉ត់ចត់។

ក្រោយការសិក្សាបញ្ចប់ អាជ្ញាធរនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយបូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិច លង់ នៅក្នុងខណ្ឌច្បារអំពៅនេះ។ គណៈកម្មការនេះ នឹងសិក្សាទៅលើទីតាំងចំនួន ៤សំខាន់ៗ នៅក្នុងនោះរួមមាន៖ ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រានិងព្រែកបារាំង។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា អង្គការចៃកា បានសិក្សាបង្កើតជាប្លង់គោលនៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ ២០៣៥។ ដូច្នេះ ក្រុមការងារ ក៏ដូចជាគណៈកម្មការ ត្រូវចុះសិក្សាដោយយកប្លង់មេរបស់ចៃកាឆ្នាំ ២០៣៥នេះ ជាគោល។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិច នៅក្នុងខណ្ឌច្បារអំពៅជាបណ្ដោះអាសន្ន នៅរដូវវស្សានេះត្រូវតែធ្វើ ដោយលោក ឃួង ស្រេងបានស្នើឲ្យអាជ្ញាធរខណ្ឌ ក៏ដូចជាមន្ទីរជំនាញ ចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំង ដើម្បីឲ្យដឹងពីទំហំនៃការលិចលង់ ហើយអាជ្ញាធររួមគ្នាដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋតែម្តង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងដែរថា ដើម្បីដោះស្រាយផ្លូវទឹក តំបន់ផ្ទៃរងទឹកភ្លៀងនីមួយៗ នៅក្នុងខណ្ឌច្បារអំពៅនេះ ឲ្យចៀសផុតពីការលិច ទឹកភ្លៀងនៅរដូវវស្សានេះ ត្រូវអនុវត្តវិធាន ក្នុងនោះមាន៖ វិធានការបន្ទាន់មួយ ដោយជីកប្រឡាយស្របផ្លូវ ៣០ម៉ែត្រ ទទឹង ២០ម៉ែត្រ ភ្ជាប់ពីបឹងមកបឹងថ្កុល បន្តទៅប្រឡាយព្រែកប្រា ដែលមានប្រវែង ១៧២៦ម៉ែត្រ ។ ជីកស្តារប្រឡាយព្រែកប្រា អោយបាន ទទឹង២០ម៉ែត្រ ប្រវែង៩៦៥ម៉ែត្រ និងដោះស្រាយសំណង់មិនរៀបរយមួយចំនួន នៅលើព្រែកប្រានេះផងដែរ។ តែទោះបីជាយ៉ាងណាក្តី គណៈកម្មការខាងលើ ត្រូវសិក្សាឲ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយទៅលើគម្រោងទាំងនេះ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


