ព័ត៌មានជាតិ
ក្នុង១ថ្ងៃ មានពលករខ្មែរចេញពីថៃតាមច្រកទ្វារព្រំដែនអូរស្មាច់១៥០នាក់
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹងដែរថា ក្នុង១ថ្ងៃគិតជាមធ្យមមានពលករខ្មែរចូលតាមច្រកព្រំដែនអូរស្មាច់ប្រមាណពី១៤០ទី១៥០នាក់ក្នុងនោះមានពលករប្រមាណពី៤០ទៅ៥០នាក់ប៉ុណ្ណោះមកពីខេត្តដែលមានប្រឈមនឹងជំងឺកូវីដ១៩ដូចជាខេត្តសាមុតសាខននិងទីក្រុងបាងកកជាដើម។

លោកវេជ្ជបណ្ឌិតបានបន្តថា រយៈពេល១សប្តាហ៍នេះ ខេត្តឧត្តរមានជ័យទទួលបានពលករចូលមកតាមច្រកព្រមដែនអូរស្មាច់ប្រមាណ១០០០នាក់ ក្នុងនោះបានយកសំណាក់ទៅធ្វើតេស្តចំនួនជាង៣៣០នាក់និងកំពុងធ្វើចត្តាឡីស័កចំនួន៣០០នាក់។ ក្រៅពីនេះខេត្តបានបញ្ជូនពលករទៅតាមបណ្តាខេត្តនានាដែលជាស្រុកកំណើតរបស់ពលករ។

ទាក់ទិននឹងការធ្វើចត្តាឡីស័កនេះដែ រលោកអភិបាលខេត្តឧត្តរមានជ័យព្រមានចាត់វិធានការតាមច្បាប់ចំពោះពលករណារត់ចេញឬគេចវេសពីការធ្វើចត្តាឡីស័ក លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យមានធ្វើការព្រមានចាត់វិធានការតាមច្បាប់ចំពោះបងប្អូនពលករខ្មែរទាំងឡាយណាដែលបានរត់គេចវេសមិនព្រមធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបានមានប្រសាសន៍ថា «ប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលដោយចត្តាឡីស័ក១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័កនឹងត្រូវផាកពិន័យចាប់ពី២០០,០០០ រៀលទៅ១,០០០,០០០ រៀលនិងទោសព្រហ្មទណ្ឌ»។

លោកបានមានប្រសាសន៍បន្តថា ការដាក់បងប្អូនពលករឲ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃនេះគឺក្នុងគោលបំណងបង្កើន ការយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះដែរ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គង់ចំពោះការស្នាក់នៅចំណីអាហារ និងសម្ភារប្រើប្រាស់មួយចំនួនជូនពលករផងដែរ៕
ដោយ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី