សន្តិសុខសង្គម
ចូលលួចលុយ និងគ្រឿងអលង្ការអ្នកជិតខាងអស់ខ្ទង់ម៉ឺនដុល្លារ ដល់ក្នុងបន្ទប់ដេក ម្ចាស់តាមទាន់ចាក់សោខាងក្រៅហៅប៉ូលិសចាប់ខ្លួន
ស្ត្រីជនសង្ស័យម្នាក់បន្លំចូលលួចព្រទ្យសម្បត្តិអ្នកជិតខាងផ្ទះជាប់គ្នាជាច្រើនលើកច្រើនសារចុងក្រោយអស់ល័ក្ខម្ចាស់មកទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងបុរីសែនមនោរម្យ ភូមិគន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ស្ត្រីសង្ស័យត្រូវបានគេហៅឈ្មោះថា ម៉ែមីហួយ អាយុប្រហែលលជាង៤០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែកម្ចាស់ផ្ទះឈ្មោះ កង បាវ ភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នា។

បើតាមស្រ្តីជាប្រពន្ធម្ចាស់ផ្ទះមានឈ្មោះ ឡុង ពៅ អាយុ៥៥ឆ្នាំ បាននិយាយថា កន្លងមកគាត់ធ្លាប់បាត់គ្រឿងអលង្ការមាស៣តម្លឹង៥ជី និងលុយ៥៦០០ដុល្លារ ចំណែកកូនគាត់អស់គ្រឿងអលង្ការប្លាទីន២តម្លឹង និងកូនប្រសារអស់គ្រឿងអលង្ការមាសរួមមានខ្សែក ខ្សែដៃ ចិញ្ចៀន១តម្លឹង៦ជី និងកងដៃ១កងទៀត ប៉ុន្តែពុំដែលរកមុខអ្នកលួចឃើញឡើយ។ លុះដល់ព្រឹកថ្ងៃកើតហេតុខណៈដែលគាត់បោកខោអាវរួចរាល់ហើយបានយកខោអាវទៅហាលហើយចំហរទ្វារផ្ទះខាងក្រោយអត់បានបិទ ស្រាប់តែជនសង្ស័យចូលទៅដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះគាត់មិនបានដឹងទេ លុះហាលរួចគាត់បានទៅយកកន្សែងនៅក្នុងបន្ទប់ដេកស្រាប់តែឃើញទ្វារក្រោយបិទហើយជាប់គន្លឹះពីខាងក្នុង លុះអឺតមើលតាមប្រហោងស្រាប់តែឃើញជនសង្ស័យកំពុងនៅរើកកាយនៅក្នុងនោះ។ ភ្លាមៗនោះគាត់ក៏បានខ្ទប់ទ្វារពីខាងក្រៅជាប់រួចបង្កអោយមានការភ្ញាក់ផ្អើលរត់ទៅប្ដឹងនគរបាលអោយចុះមកឃាត់ខ្លួនជនសង្ស័យដើម្បីនាំខ្លួនសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕
អត្ថបទ៖ សុខា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


