សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះលក់គ្រឿងជ័រមួយកន្លែង សរុបទឹកប្រាក់ជាង ២៥០០០ ដុល្លារ
អគ្គិភ័យមួយកន្លែង បានឆាបឆេះផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះមានឈ្មោះ ថុង សុឃឿន ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរលក់គ្រឿងជ័រ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុខណៈម្ចាស់កំពុងរៀបចំអីវ៉ាន់ដាក់លក់ដូរនៅខាងក្រោម ស្រាប់តែឃើញមានផ្សែងហុយចេញពីលើឡៅតឿ ភ្លាមនោះក៏ស្រែកហៅឱ្យគេឯងជួយ និងរាយការទៅអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ តែដោយសារនៅខាងលើសុទ្ធតែគ្រឿងជ័រទើបធ្វើឱ្យងាយឆាបឆេះលឿនរហ័ស។


ដោយមានការសហការជាមួយប្រជាពលរដ្ឋ និងក្រុមរថយន្តពន្លត់អគ្គិភ័យ ភ្លើងក៏បានរលត់ទៅវិញ នៅវេលាម៉ោង ៧ និង ២០ នាទី និងរងការខូចខាតទ្រព្យសម្បត្តិប្រហែល ៨០ ភាគរយសរុបជាទឹកប្រាក់លុយខ្មែរ ៦ លានរៀល លុយដុល្លារ ២០០ ចំណែកសម្ភារៈប្រហែល ២៥០០០ ដុល្លារ តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ សុខា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


