ជីវិតកម្សាន្ដ
ខារ៉ាបាវ រកឃើញអ្នកមានសំណាងបានឈ្នះរង្វាន់ធំ ១០០ លានរៀល ម្នាក់ទៀតហើយ ជាអ្នករស់នៅខេត្តឧត្តរមានជ័យ
ជាមួយនឹងកម្មវិធីឈ្នះរង្វាន់ប្រាក់លាន និងក្លាយជាសេដ្ឋីភ្លាមៗពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពេលនេះក្រុមហ៊ុនបានបន្តរកឃើញអតិថិជន ដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០ លានរៀលម្នាក់ទៀតហើយ ដែលជាអ្នករស់នៅខេត្តឧត្តរមានជ័យ។
សម្រាប់អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០ លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រូបនេះមានឈ្មោះ ទីង ហឿង ភេទប្រុស អាយុ ៤៣ ឆ្នាំ មានមុខរបរជាកសិករ និងមានកូន ៣ នាក់នៅក្នុងបន្ទុក រស់នៅនៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក ទីង ហឿង បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃ លោកតែងទទួលទានភេសជ្ជៈ ខារ៉ាបាវ ១ ឬ ២ កំប៉ុង ជាប្រចាំ ព្រោះវាជួយឱ្យមានកម្លាំង ជាពិសេសក្រោយពេលហត់នឿយពីធ្វើការងារ។ ដោយឡែកសម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលត្រឡប់ពីធ្វើស្រែវិញ ខ្ញុំបានទិញភេសជ្ជៈខារ៉ាបាវ ពីអ្នកលក់ដែលនៅជិតផ្ទះចំនួន ១ កំប៉ុងមកទទួលទាន លុះពេលគាស់ស្រាប់តែឃើញមានរង្វាន់ ១០០ លានរៀលតែម្ដង។ ពេលឃើញភ្លាម ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង ហើយស្រែកប្រាប់អ្នកដែលនៅក្បែរមកជួយពិនិត្យមើល ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅក្រវិលកំប៉ុងស្រាប់តែម្ដង»។
លោកបានបញ្ជាក់ថា ៖ តាំងពីដើមមក នៅពេលដែលឃើញគេឡើងទទួលរង្វាន់ធំ និងផ្សព្វផ្សាយនៅតាមស្ថានីយទូរទស្សន៍ ខ្ញុំតែងនឹកស្រមៃថា ថ្ងៃណាមួយ ខ្ញុំនឹងមានវាសនាត្រូវរង្វាន់ដូចគេដែរ ហើយថ្ងៃនេះ ក្ដីស្រមៃរបស់ខ្ញុំបានក្លាយជាការពិតមែន»។

លោក ទីង ហឿង បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់ ១០០ លានរៀលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិត និងក្រុមគ្រួសាររបស់លោក ហើយក្រោយពេលទទួល លោកបាននឹងយកមួយចំនួនសងបំណុលធនាគារឯកជន មួយចំនួនទៀតយកធ្វើផ្ទះឱ្យបានសមរម្យ ហើយនឹងទិញគោចិញ្ចឹម សម្រាប់បង្កើនកម្រិតជីវភាពគ្រួសារទៅថ្ងៃអនាគត។
ជាចុងក្រោយ លោក ទីង ហឿង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកដូចខ្ញុំឱ្យមានជីវភាពធូរធារ មានលុយគ្រប់គ្រាន់ហ្នឹងគេ៕

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


