ជីវិតកម្សាន្ដ
អបអរសាទរ! អ្នកខេត្តព្រៃវែងម្នាក់ទៀតហើយដែលទទួលបានរង្វាន់ធំទឹកប្រាក់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
ព្រៃវែង៖ សម្រាប់រដូវកាលថ្មីនៃប្រាក់រង្វាន់ធំ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងបានឈ្នះរង្វាន់ធំជាបន្តបន្ទាប់ និងរៀងរាល់សប្ដាហ៍។ ជាក់ស្ដែងបន្ទាប់ពីប្រគល់ទឹកប្រាក់១២៥លានរៀលដល់អ្នកមានសំណាងដែលរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីសប្ដាហ៍មុននេះរួច នៅក្នុងសប្ដាហ៍នេះ ទឹកប្រាក់១២៥លានរៀលពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តធ្លាក់ដល់ដៃអ្នករស់នៅស្រុកកំចាយមារ ខេត្តព្រៃវែង។

សម្រាប់អ្នកមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅក្នុងសប្ដាហ៍នេះមានឈ្មោះ សាន ប៊ី ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នរស់នៅភូមិត្រពាំងផ្លុង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលនាំយកប្រាក់រង្វាន់ប្រគល់ដល់លំនៅដ្ឋាន លោក សាន ប៊ី បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃក្រោយពេលធ្វើការហត់ ហើយអស់កម្លាំង លោកតែងទទួលទានភេសជ្ជៈខារ៉ាបាវជាប្រចាំ។ ដោយឡែក កាលពីសប្ដាហ៍កន្លងទៅនេះ មុនពេលដឹកជញ្ជូនទំនិញឱ្យអតិថិជន ម្ដុំផ្សារទួលពង្រ រាជធានីភ្នំពេញ លោកបានយកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវមួយកំប៉ុង ដែលកូនជាអ្នកលក់គាស់ទទួលទាន ហើយក៏ឃើញមានរង្វាន់១២៥លានរៀលតែម្ដង ហើយក៏ស្រែកប្រាប់កូន ព្រមទាំងអ្នកនៅជិតខាង និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។
លោក សាន ប៊ី បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងទុកមួយចំនួនទៀតបង្កើតអាជីវកម្មដើម្បីទទួលបានចំណូលផ្គត់ផ្គង់គ្រួសារ ហើយសល់ប៉ុន្មានទុកព្យាបាលជំងឺប្រពន្ធ និងម្ដាយដែលចាស់ជរា។


ជាចុងក្រោយ លោក សាន ប៊ី ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។
ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


