Connect with us

កីឡា

បាល់ទាត់អង់គ្លេស ពិចារណាប្រកួតពេលថ្ងៃត្រង់វិញ ដើម្បីសន្សំសំចៃអគ្គិសនី

បានផុស

នៅ

២ ភាគ ៣ នៃក្លិបនៅអង់គ្លេស បានទទួលស្គាល់នៅក្នុងការស្ទង់មតិមួយ ដែលពួកគេបានពិចារណាចង់ផ្លាស់ប្តូរម៉ោងប្រកួតលឿនជាងមុនក្នុងរដូវរងារ ដើម្បី​សន្សំសំចៃ​លើ​ការចំណាយ​លើ​អគ្គិសនី ចំពេល​មាន​វិបត្តិ​ថាមពល​ដែល​កំពុង​កើនឡើង​។​

​បាល់ទាត់​អង់គ្លេស​កំពុង​រៀបចំ​សម្រាប់​ការវិលត្រឡប់​ទៅកាន់​យុគសម័យ​មុន​វិញ ដោយ​ក្លិប​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​យកឈ្នះ​លើ​ការកើនឡើង​នៃ​ការចំណាយ​ថាមពល និង​កង្វះ​ថាមពល​អគ្គិសនី ជាមួយនឹង​ការចាប់ផ្ដើម​ការប្រកួត​នៅពេល​ថ្ងៃត្រង់​វិញ​។​

​នៅក្នុង​ការស្ទង់មតិ​ទូទាំងប្រទេស​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ៦៣​ភាគរយ​នៃ​ក្លិប​ស្ទើរតែ ២ ក្នុងចំណោម ៣ បាន​សារភាពថា​ពួកគេ​កំពុង​ពិចារណា​ការចាប់ផ្តើម​ការប្រកួត​ពេល​ថ្ងៃត្រង់​វិញ​ដើម្បី​សន្សំសំចៃ​លើ​ការចំណាយ​លើ​ថ្លៃ​ភ្លើង​បំភ្លឺ​កីឡដ្ឋាន​នៅ​ខែក្រោយ​។

​ក្លិប​ក្នុង​លី​គ បង្ហាញ​លើ​ផែនការ​ថាមពល​រំពឹងថា​ នឹង​កើនឡើង​បី​ដង​ក្នុង​រដូវ​កាល​នេះ ដោយ​តម្លៃ​នៃ​ប្រតិបត្តិការ​ភ្លើង​បំភ្លឺ​កីឡដ្ឋាន​កើនឡើង​លើសពី ១០០,០០០ ​ផោន​ក្នុង​មួយឆ្នាំ​។

​វា​មាន​រយៈពេល ៥០​ ឆ្នាំ​ ហើយ​ចាប់តាំងពី​បាល់ទាត់​អង់គ្លេស​បាន​ប្ដូរ​មក​មាន​ប្រកួត​នៅពេល​យប់ ដោយ​ប្រកួត​ពាក់កណ្តាល​សប្តាហ៍ ជាមួយនឹង​ការចាប់ផ្តើម​លេង​នៅ​ម៉ោង ២:១៥​ នាទី​រសៀល​។​

​បញ្ជាក់ថា ការ​លុកលុយ​របស់​រុស្ស៊ី លើ​អ៊ុយ​ក្រែ​ន ទំនងជា​ផ្នែក​មួយ​នៃ​កង្វះ​ថាមពល​ក្នុង​រដូវរងារ​នេះ និង​អាច​បង្ខំ​ឱ្យ​ក្លិប​ប្រកួត​ក្នុង​ម៉ោង​ដែល​អាច​ប្រើប្រាស់​ពន្លឺ​ថ្ងៃ​ពាក់កណ្ដាល​វគ្គ​ទី​ ១ និង​ពន្លឺភ្លើង​កីឡដ្ឋាន នៅ​វគ្គ​ទី​ ២៕

​ប្រភព​៖ mirror.co.uk

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម