សុខភាព
ការព្យាបាលគ្រោះថ្នាក់លើផ្ទៃមុខ (Facial trauma)!
ការប៉ះទង្គិចលើផ្ទៃមុខ គឺជាគ្រោះថ្នាក់ទាំងឡាយណា ដែលបណ្តាលឲ្យមានរបួសស្បែក រហូតដល់បាក់ឆ្អឹងមុខ និងថ្គាម ហើយជួនកាលអាចរួមផ្សំជាមួយនិងការប៉ះទង្គិចខួរក្បាល ដែលអាចឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក៏មាន។
ក) មូលហេតុ៖ មូលហេតុដែលកើតជាញឹកញាប់រួមមាន គ្រោះថ្នាក់ចរាចរណ៍ ការធ្លាក់(គ្រោះថ្នាក់ការងារ) ការវាយតប់គ្នា ឬក៏ការលេងកីឡាជាដើម។ល។

ខ) រោគសញ្ញា៖ រោគសញ្ញាអាចចែកជា២ក្រុម
១. សញ្ញាគ្រោះថ្នាក់បន្ទាប់ដល់អាយុជីវិត៖
– ការហូរឈាមច្រើន បណ្តាលឲ្យស្លេកស្លាំង ឬសន្លប់
– ការស្ទះផ្លូវដង្ហើម ដកដង្ហើមមិនរួច
២. សញ្ញាគ្រោះថ្នាក់ផ្សេងៗ៖
– សន្លប់ពេលគ្រោះថ្នាក់ វិលមុខខ្លាំង ឈឺក្បាលខ្លាំង ក្អួតច្រើន
– ការឈឺចាប់លើផ្ទៃមុខ ក្បាល ដងខ្លួន ដៃជើង។ល។
– ការកោសរលាត់ របួសស្បែកដោយមានហូរឈាម ហើមជាំជុំវិញភ្នែក ឈាមច្រមុះ។ល។
– ហាមាត់មិនរួច បិទភ្នែកមិនជិត វៀចមាត់ រួមនិងទន់ក ទន់ដៃជើង ហើមពោះ
គ) ការធ្វើរោគវិនិច្ឆ័យ៖ យើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ អេកូសាស្ត្រ ការថតឆ្លុះ ឬស្គែន៖

– មានបាក់ឆ្អឹងមុខ ថ្គាម ឬលលាដ៍ក្បាល
– ហូរឈាមក្នុងខួរក្បាល
– បាក់ឆ្អឹងក ឆ្អឹងដៃជើង
– ធ្លាយពោះ ឈាមក្នុងពោះ
ឃ) ការព្យាបាល៖
– ការព្យាបាលអាស្រ័យទៅលើសភាពស្រាល ឬធ្ងន់របស់អ្នកជំងឺ ហើយគួរបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីសង្គ្រោះ ។

– សង្គ្រោះបន្ទាន់ដោយទប់ស្កាត់ការហូរឈាម ឬសម្អាតផ្លូវដង្ហើម
– ការលាង-ដេររបួស និងចាក់វ៉ាក់សាំងការពារ
– ព្យាបាលដោយប្រើថ្នាំផ្សះ ថ្នាំបំបាត់ហើម បំបាត់ការឈឺចាប់និងការតាមដានសភាពជំងឺ
– តម្រូវឲ្យមានការវះកាត់ក្នុងករណីចាំបាច់៖
• ការវះកាត់តម្រង់ឆ្អឹងថ្គាម ក្រោម-លើ-ជុំវិញភ្នែកឬលលាដ៍ក្បាល
• បឺតអាហាររាវៗតាមទុយយោ ឬហូបអាហារទន់ៗ ៣-៤សប្តាហ៍ក្រោយការវះកាត់
• ការបិតមាត់រយៈពេល ២-៤សប្តាហ៍ក្រោយការវះកាត់ឬការពត់តម្រង់ធ្មេញ
• ការវះកាត់ផ្សេងៗទៀតក៏អាចរួមផ្សំដែរដូចជា វះកាត់ខួរក្បាល់ ពោះ ឬដៃជើង

ង) ការការពារ៖
ការការពារប្រសើជាងការព្យាបាល៖
– គោរពច្បាប់ចរាចរណ៍
– ពាក់មួកសុវត្ថិភាពទាំងអស់គ្នា ពេលជិះម៉ូតូ
– ពាក់ខ្សែក្រវ៉ាត់ទាំងអស់គ្នា ពេលជិះឡាន
– ពិសាគ្រឿងស្រវឹង សូមកុំបើកបរ
“ប្រសិនបើលោកអ្នកមានការប៉ះទង្គិចលើផ្ទៃមុខ សូមអញ្ជើញមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាលនានាដូចជាការវៀចមុខមាត់ជាដើម។ល”៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


