ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល ពីរថ្ងៃជាប់គ្នា ចំពេលអនុប្រធានាធិបតីអាមេរិក ធ្វើទស្សនកិច្ច កូរ៉េខាងត្បូង (មានវីដេអូ)
ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ដែលនេះអាចជាការបង្ហាញ ការតវ៉ាប្រឆាំងនឹងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ដែលបានរិះគន់កូរ៉េខាងជើងយ៉ាងខ្លាំង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសកូរ៉េខាងត្បូង។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ចេញពីតំបន់ Sunchon ក្នុងខេត្ត South Phyongang កាលពីយប់ថ្ងៃព្រហស្បតិ៍។
មីស៊ីលនេះ ធ្វើដំណើរបានចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ និងឈានដល់រយៈកម្ពស់ប្រហែល ៥០ គីឡូម៉ែត្រ ជាមួយល្បឿនលឿនជាងសំឡេង ៥ដង។

គួររម្លឹកឡើងវិញថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលទីក្រុងព្យុងយ៉ាងហៅថាជា “គ្រាប់រ៉ុកកែតដ៏អស្ចារ្យ” ចេញពីតំបន់ Sunchon ក្នុងឆ្នាំ ២០១៩។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា បើគិតពីរយៈចម្ងាយធ្វើដំណើរ និងរយៈកម្ពស់, មីស៊ីលដែលបាញ់កាលពីថ្ងៃព្រហស្បតិ៍នេះ អាចជាប្រភេទដូចគ្នាទៅនឹងមីស៊ីលដែលកូរ៉េខាងជើងបាញ់ក្នុងឆ្នាំ២០១៩ដែរ។
កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន២១លើករួចទៅហើយនៅក្នុងឆ្នាំនេះ។

ការបាញ់បង្ហោះចុងក្រោយនេះ កើតឡើងបន្ទាប់ពីលោកស្រី Harris ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ និងបានត្រួតពិនិត្យតំបន់គ្មានយោធា ដែលបែងចែកកូរ៉េទាំងពីរ។
ក្រោយមកលោកស្រីនិយាយថា “នៅកូរ៉េខាងជើង យើងបានមើលឃើញរបបផ្តាច់ការដ៏ឃោរឃៅ ការរំលោភសិទ្ធិមនុស្សទ្រង់ទ្រាយធំ និងកម្មវិធីអាវុធខុសច្បាប់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ អនុប្រធានាធិបតីអាមេរិក ទៅដល់កូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលបានមួយថ្ងៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


