សន្តិសុខសង្គម
នេនបីអង្គ ស្លៀកពាក់ស៊ីវិលចេញប្លន់ទូរសព្ទ IPhone និងបច្ច័យ ពីព្រះសង្ឃដូចគ្នា
សង្ឃចំនួនបីអង្គបានបន្លំខ្លួនស្លៀកពាក់ខោអាវស៊ីវិលពេលយប់ ចេញស្ទាក់វាយប្លន់យកទូរសព្ទ IPhone មួយគ្រឿង និងលុយខ្មែរពីរម៉ឺនរៀល ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន។

មន្ត្រីនគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា សង្ឃចំនួនបីអង្គ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌធ្វើការឃាត់ខ្លួនដើម្បីសាកសួរពាក់ព័ន្ធករណីប្លន់ទូរសព្ទ ពីសង្ឃរងគ្រោះមួយអង្គ នៅម៉ោង ៧ និង៣០ នាទីព្រឹក នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ នៅវត្តស្វាយចារ្យ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នគរបាលបានឱ្យដឹងទៀតថា ព្រះសង្ឃសង្ស័យទាំងបីអង្គមានឈ្មោះដូចខាងក្រោម៖ ទី១ ព្រះនាម ផុន មករា ព្រះជន្ម ១៦ ព្រះវស្សា, ទី២ ព្រះនាម ឌឿន វណ្ណដេត ព្រះជន្ម ១៦ ព្រះវស្សា និងទី៣ ព្រះនាម រឿន ធារ៉ា ព្រះជន្ម ១៤ ព្រះវស្ សាដែលគង់បួសរៀននៅវត្តខាងលើ។

លោកវរសេនីយទោ ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីព្រះសង្ឃរងគ្រោះថា មានក្មេងស្ទាវមួយក្រុមស្ទាវវាយប្លន់ទូរសព្ទ និងបច្ច័យ កម្លាំងជំនាញបានចុះស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាជនសង្ស័យជាសង្ឃគង់នៅវត្តផ្សេង ក្នុងស្រុកគងពិសី ទើបសហការគ្នាដោយមានការចូលរួមពីមន្ត្រីធម្មការចាប់ផ្សឹកយកមកសាកសួរតាមនិតិវិធី។

ក្រុមនេនសង្ស័យ បានសារភាពថា បានបន្លំខ្លួនស្លៀកពាក់ស៊ីវិលចេញពីវត្តធ្វើសកម្មភាពប្លន់យកទូរសព្ទដៃ និងលុយពីររៀលពិតប្រាកដមែន។ ក្រោយពេលប្លន់សម្រេចនាំគ្នាចូលវត្តធម្មតា។ ក្រោយទទួលបានចម្លើយសារភាពកម្លាំងជំនាញក៏បានកសាងសំណុំបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមច្បាប់។

គួររំលឹកថា នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ សង្ឃព្រះនាម វ៉ាត សុខវៀត ព្រះជន្ម ២០ ព្រះវស្សា គង់នៅវត្តធម្មមង្គល ក្នុងភូមិត្រពាំងផ្លុង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ បាននិមន្តទៅរកទិញបារីឆាន់ ត្រូវបានជនសង្ស័យមានគ្នាបីនាក់ស្ទាក់វាយបោងមុខ និងខៀវភ្នែកដើម្បីប្លន់យកទូរសព្ទដៃម៉ាក iphone មួយគ្រឿង និងលុយខ្មែរពីរម៉ឺនរៀល។ បន្ទាប់ទទួលពាក្យបណ្តឹងរបស់ព្រះសង្ឃរងគ្រោះ សមត្ថកិច្ចស្រាវជ្រាវកំណត់បានមុខសញ្ញាជនសង្ស័យឈានដល់ការឃាត់នេនទាំងបីអង្គមកសាកសួរ។
អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


