ព័ត៌មានជាតិ
លម្អិតអត្តសញ្ញាណពលករខ្មែរឆ្លងកូវីដពីថៃ ជាស្រ្តីទាំងពីរ វ័យជាង ៣០ ឆ្នាំ
ដំណឹងពីក្រសួងសុខាភិបាលពីករណីពលករខ្មែរពីរនាក់ទើបវិលត្រឡប់ពីថៃឆ្លងកូវីដ ១៩ នៅព្រឹកនេះ។
តាមការបង្ហាញអត្តសញ្ញាណពលករទាំងពីរនាក់ជាស្រ្តីក្នុងវ័យជាង ៣០ ឆ្នាំ។ ស្រ្តីទីមួយអាយុ ៣៦ ឆ្នាំ ទីលំនៅនៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ធ្វើដំណើរមកពីប្រទេសថៃ មកដល់នៅថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០២០។ ការធ្វើតេស្តសំណាកពីវិទ្យាស្ថានប៉ាស្ទ័រ មានវិជ្ជមានកូវីដ ១៩។
ស្រ្តីទីពីរដែលឆ្លងកូវីដអាយុ ៣៣ ឆ្នាំ ទីលំនៅនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកដល់នៅថ្ងៃ ២៩ ធ្នូ។ បច្ចុប្បន្នស្រ្តីទាំងពីរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ប្រទេសថៃ បានរាយការករណីផ្ទុះឆ្លងកូវីដសហគមន៍ ក្នុងខេត្តសមុទ្រ សាខន និងបានរាលដាលដល់ទូទាំងប្រទេស។ អាជ្ញាធរថៃបានបញ្ជាឲ្យបិទខេត្តជាប្រភពគ្រឿងសមុទ្រដ៏ធំរបស់ថៃនេះ ដោយរឹតបន្តឹងការធ្វើដំណើរចេញចូល។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនថៃ ត្រូវគ្រប់គ្រងលំហូរពលករខ្មែរវិលត្រឡប់ ដោយត្រូវឆែកសុខភាពឲ្យបានហ្មត់ចត់ ធ្វើតេស្តសំណាក និងត្រូវបន្តទៅធ្វើចត្តាឡីស័កឲ្យគ្រប់ ១៤ ថ្ងៃ ជាចាំបាច់ ដើម្បីការពារការឆ្លងរាលដាលក្នុងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


