KPT+
សកម្មភាពចិញ្ចឹមកូន៤យ៉ាងដែលឪពុកម្ដាយសម័យថ្មីនិយមធ្វើ
ចិញ្ចឹមក្មេងឲ្យធំធាត់ជាមនុស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គមជាទំនួលខុសត្រូវរបស់ឪពុកម្ដាយគ្រប់រូប។ ហេតុនេះប៉ាម៉ាកទាំងឡាយ មិនគួរព្រងើយកន្តើយនឹងភារៈនេះទេ ដោយព្រោះលោកអ្នកជាស្នូល និងជាចំណែកធ្វើឲ្យក្មេងក្លាយជាមនុស្សបែបណានាពេលអនាគត។
អត្ថបទខាងក្រោមជាគន្លឹះមានតម្លៃទាំង ៤សម្រាប់ចិញ្ចឹមកូនដែលឪពុកម្ដាយគ្រប់រូបគួរដឹងនិងអនុវត្ត៖
១. ចំណាយពេលវេលាសម្រាប់កូន
មិនថាលោកអ្នករវល់ការងារយ៉ាងណាក៏ដោយ ការចំណាយពេលវេលាជាមួយកូនៗជាប់លាប់ អាចធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្ដៅ និងមិនឯកោ។ ជាប៉ាជាម៉ាក់ មិនគួរណាយកភាពរវល់មកផ្ដាច់ទំនាក់ទំនងជាមួយកូនឡើយ ព្រោះនោះអាចជាមូលហេតុមួយបណ្ដាលឲ្យពួកគេកើតជំងឺផ្លូវចិត្តបាន។
២. នាំកូនដើរលេងខាងក្រៅ

រៀបចំពេលនាំកូនចេញទៅខាងក្រៅលេង ដើម្បីឲ្យបានឃើញគេឃើញឯងខ្លះ។ ឪពុកម្ដាយមួយចំនួនបណ្ដោយឲ្យកូនដើរលេងក្នុងទូរសព្ទស្មាតហ្វូនរាល់ថ្ងៃ ដោយចាត់ទុកថា ទង្វើបែបនេះជាការបង្រៀនកូនឆ្លាតទៅវិញ។ សូមនាំពួកគេដើរកម្សាន្តជាមួយធម្មជាតិ និងជួបមនុស្សពិតៗដោយផ្ទាល់ និងគួរដាក់កំណត់កូនៗក្នុងការប្រើបច្ចេកវិទ្យាប្រចាំថ្ងៃ។
៣. បង្ហាញទំនួលខុសត្រូវ
ប៉ាម៉ាក់មានទំនួលខុសត្រូវលើភាពជាឪពុកម្ដាយ អាចបង្រៀនទៅកូនៗដោយប្រយោលពីការទទួលខុសត្រូវរបស់ពួកគេដូចគ្នា។ ដូចពាក្យមួយពោលថា “សកម្មភាព ឮ ជាងសម្ដី” វាចង់បញ្ជាក់ពីទង្វើជាក់ស្ដែងរបស់ប៉ាម៉ាកដែលពិតជាគំរូដ៏មានឥទ្ធិពលសម្រាប់កូនជាងពាក្យប្រៀនប្រដៅ។
៤. ស្វែងយល់ពីចំណូលចិត្ត លើកទឹកចិត្តកូនជានិច្ច

បើសិនប៉ាម៉ាក់ ចង់ឱ្យកូនធំឡើងក្នុងពិភពមួយដែលភ្លឺស្វាង និងល្អប្រសើរជាងកាលជំនាន់របស់ខ្លួន បង្រៀនពួកគេពីអតីតកាលដើម្បីឲ្យពួកគេចៀសវាងរឿងមិនល្អ។ ម្យ៉ាងទៀត អ្វីដែលល្អបំផុតក្នុងការចិញ្ចឹមកូន នោះជាការស្វែងយល់ពីចំណុចខ្លាំងរបស់កូនៗ និងគាំទ្រពួកគេឱ្យធ្វើអ្វីដែលខ្លួនចង់ធ្វើ ជាជាងដាក់បន្ទុក ឬកំណត់គោលដៅជីវិតសម្រាប់ពួកគេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖សុជីវធម៌ពេលនិយាយទូរសព្ទនៅតែជាផ្នែកសំខាន់នៃ SOFT SKILL
ចុចអាន៖ម្ដាយណាមិនស្រឡាញ់កូន! ជាកូនស្រីគួរស្ដាប់សម្ដីអ្នកមានគុណ ពេលគាត់ទូន្មានរឿងស្នេហា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


