ព័ត៌មានជាតិ
ច្រកអន្តរជាតិដូង ផ្អាកការធ្វើចរាចរណ៍ ដោយសារទឹកជន់ខ្លាំង
ខេត្តបាត់ដំបង ÷ ច្រកអន្តរជាតិដូង ដែលផ្សាភ្ជាប់ពីស្រុកកំរៀង ខេត្តបាត់ដំបង ទៅកាន់ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ត្រូវបានបិទចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់រថយន្តគ្រប់ប្រភេទ ដោយសារទឹកឡើងខ្លាំង។

យោងតាមប្រភពពីព្រំដែនបានបញ្ជាក់ថា ចាប់តាំងពីព្រលប់ថ្ងៃទី១០ រហូតមកទល់ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ទឹកអូរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បានចាប់ផ្តើមហក់ឡើងយ៉ាងលឿនបំផុត ដែលបណ្តាលឱ្យលិចច្រកអន្តរជាតិដូង ដែលស្ថិតក្នុងភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅព្រឹកនេះដែរ សមត្ថកិច្ចជួរមុខ បានបិទបារ៉ាស់ជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យមធ្យោបាយគ្រប់ប្រភេទ ធ្វើចរាចរណ៍ឆ្លងកាត់ឡើយ ព្រោះខ្លាចជួបនឹងបញ្ហាណាមួយជាយថាហេតុ ដោយរង់ចាំដល់ទឹកស្រកសិន។
ដោយឡែកនៅតាមតំបន់មួយចំនួនក្បែអូរព្រំដែនក៏កំពុងទទួលរងនូវទឹកជំនន់នេះដែរ ដោយសារតែតំបន់ខ្លះជាតំបន់ទំនាប គឺធ្វើឱ្យទឹកអូរព្រំដែនបែកធ្លាយហូរកាត់តែម្តង។ កម្ពុជាថ្មី នឹងបន្តតាមដាន ជុំវិញទឹកជំនន់នេះ ប្រសិនបើមានអ្វីប្រែប្រួល៕ អត្ថបទ : សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


