Connect with us

សេដ្ឋកិច្ច

គយ ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ក្នុងរយៈពេល​៩ខែឆ្នាំ ២០២២

បានផុស

នៅ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ៨ ២៥៨.៧ប៊ីលានរៀល ស្មើនឹង ២ ០២៦.៨លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ស្មើនឹង ៧៨.៨% នៃផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ កើនឡើង ១ ៣៧៧,៣ ប៊ីលានរៀល ស្មើនឹង ២០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចំណូលតាមប្រភេទពន្ធ និងអាករ រួមមាន អាករពិសេសមានចំនួន ៣ ១៤៥.៣ ប៊ីលានរៀល (ត្រូវជា ៣៨.១% នៃចំណូលសរុប), អាករលើតម្លៃបន្ថែមមានចំនួន ៣ ១០៤.៧ ប៊ីលានរៀល (ត្រូវជា ៣៧.៦% នៃចំណូលសរុប), ពន្ធគយមានចំនួន ១ ៥៥៩.៦ ប៊ីលានរៀល (ត្រូវជា ១៨.៩% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ២៨១.២ ប៊ីលានរៀល (ត្រូវជា ៣.៤% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៦៧.៩ ប៊ីលានរៀល (ត្រូវជា ២% នៃចំណូលសរុប)។

ចំណែកចំណូលតាមក្រុមទំនិញ បង្ហាញថា យានយន្ត និងគ្រឿងចក្រមានចំនួន ៣ ៨៨៩.៦ ប៊ីលានរៀល (ត្រូវជា៤៧.១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២ ២០៦.៩ ប៊ីលានរៀល (ត្រូវជា ២៦.៧% នៃចំណូលសរុប), ផលិតផលតេលសិលា (ប្រេងសាំង) មានចំនួន ១ ៦៨៣.៦ ប៊ីលានរៀល (ត្រូវជា ២០.៤% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៤៧៨.៥ ប៊ីលានរៀល (ត្រូវជា ៥.៨% នៃចំណូលសរុប)។

ការបង្ហាញចំណូលនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម