Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំរៀបចំសន្និសីទសារព័ត៌មានលើលទ្ធផល​នៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទសារព័ត៌មានលើលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-
វប្បធម៌អាស៊ានលើកទី២៨ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពលោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក DATO PADOKA LIM JOCK HOI អគ្គលេខាធិការអាស៊ាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសសិទនោះ លោករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី១ហើយដែលមានការជួបជុំទល់មុខគ្នាបន្ទាប់ពីប្រជុំតាមអនឡាញរយៈពេល២ឆ្នាំមកនេះដោយសារជំងឺកូវីដ១៩។ លោកបានបន្តថា នៅក្នុងកិច្ចប្រជុំរយៈពេល១ព្រឹកនេះយើងទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងនោះបានសម្រេចបាននូវអាទិភាពនៃសសរស្តម្ភសង្គមវប្បធម៌ក្រោមការដឹកនាំរបស់កម្ពុជាដែលមានប្រធានបទ «អាស៊ានរួមគ្នាដោះស្រាយប្រឈមទាំងអស់គ្នា»ដែលប្រធានបទនេះ​ផ្តោតទៅលើទី១លើកកម្ពស់គុណតម្លៃការយល់ដឹងអត្តសញ្ញាណអាស៊ានទី២ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនិងការផ្តល់អំណាចដល់ស្ត្រីទី៣ការពង្រឹងសុខភាពសុខុមាលភាពនិងការគាំពារសង្គមនិងទី៤ការពង្រឹងសមត្ថភាពស្ថាប័ននៃសសរស្តម្ភសង្គមវប្បធម៌អាស៊ាន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា អង្គប្រជុំបានសម្តែងនូវការពេញចិត្តចំពោះការអនុវត្តផែនការមេសសរស្តម្ភសង្គមវប្បធម៌ឆ្នាំ២០២៥រួមទាំងការកើនឡើងនៃសកម្មភាពនៃផែនការអនុវត្តអន្តរវិស័យក៏ដូចជាសកម្មភាពការតាមដានក្រោមសេចក្តីប្រកាសនិងសេចក្តីថ្លែងការណ៍របស់អាស៊ាន។

ជាមួយគ្នានេះអង្គប្រជុំក៏បានកោតសរសើរពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាចំពោះការស្តារឡើងវិញក្រោយពីជំងឺកូវីដ១៩​តាមរយៈការអនុវត្តផែនការមេជាមួយក្របខណ្ឌនៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ានក៏ដូចជាបានឯកភាពលើរបាយការណ៍ដែលត្រូវដាក់ជូនមេដឹកនាំអាស៊ានដែលនឹងចូលប្រជុំនៅខែវិច្ឆិកាខាងមុខនេះ។

លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា អង្គប្រជុំក៏បានត្រៀមប្រកាសការអប់រំឌីជីថលនៅប្រទេសអាស៊ានក៏ដូចជាបញ្ជ្រាប​បច្ចេក​វិទ្យា​នៅក្នុងវិស័យអប់រំក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់នូវបំណិនឌីជីថលហើយអង្គប្រជុំបានទទួលស្គាល់និងពិភាក្សាលើតួនាទីដ៏មានសារសំខាន់របស់ស្ត្រី វប្បធម៌បែបឆ្នៃប្រឌិតវិស័យកីឡានិងបរិស្ថានពិសេសការបំរែ​បំរួលអាកាសធាតុផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម