ព័ត៌មានអន្ដរជាតិ
ចិន និង ណាតូ ឈ្លោះគ្នាពេញសន្និបាត រឿងជម្លោះអ៊ុយក្រែន
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីចុងសប្តាហ៍ថា មន្ត្រីជាន់ខ្ពស់អង្គការណាតូម្នាក់ បានប៉ះទង្គិចជាមួយប្រេសិតចិន ជុំវិញការស្ទាក់ស្ទើររបស់ទីក្រុងប៉េកាំង មិនធ្វើតាមការដឹកនាំរបស់ប្រទេសលោកខាងលិច និងបរិហាររុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន។

ថ្លែងនៅឯសន្និបាត Arctic Circle ប្រចាំឆ្នាំ, ឧត្តមនាវីឯក Rob Bauer ដែលជាប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ បានចោទប្រកាន់ប្រទេសចិនថា បានបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ លោកបន្ថែមថា ទីក្រុងប៉េកាំង មិនចែករំលែកតម្លៃរបស់លោកខាងលិចនោះទេ។
ស្របពេលជាមួយគ្នានោះ លោក He Rulong ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ីស្លង់ បានជំទាស់ទៅលោក Bauer។ លោក He បានឆ្លើយតបថា “ឧត្តមនាវីឯក សូមមានការគោរពចំពោះសុន្ទរកថា។ សុន្ទរកថារបស់អ្នក ពោរពេញទៅដោយភាពក្រអឺតក្រទម”។

បន្ទាប់មក មន្ត្រីអង្គការណាតូបានឆ្លើយតបថា ចិនទទូចថាខ្លួនគាំទ្រគោលការណ៍អធិបតេយ្យភាព និងសារសំខាន់នៃព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងពិភពលោក។ ដូច្នេះហេតុអ្វី បានជាចិន នៅតែមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន?”។
ស្រាប់តែពេលនោះ បេសកជនចិន និយាយថា ទីក្រុងប៉េកាំង បានចាត់ទុកវិបត្តិអ៊ុយក្រែនតាមរយៈទស្សនវិស័យប្រវត្តិសាស្ត្រ ហើយបានជំរុញឲ្យលោកខាងលិច ត្រូវយល់ឲ្យច្បាស់ពីមូលហេតុដើមនៃជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។

ខុសពីប្រទេសលោកខាងលិចជាច្រើន, ចិនបានបដិសេធថ្កោលទោស និងដាក់ទណ្ឌកម្មរុស្ស៊ីចំពោះប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។
ចិនបាននិយាយម្តងហើយម្តងទៀតថា បណ្តាប្រទេសលោកខាងលិចនិងអ៊ុយក្រែន ទទួលបរាជ័យក្នុងការដោះស្រាយកង្វល់សន្តិសុខស្របច្បាប់របស់រុស្ស៊ី ហើយបានស្តីបន្ទោសអង្គការណាតូ សម្រាប់ការជំរុញភាពតានតឹងរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ ឈានទៅដល់ចំណុចបំបែក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ ប្រកាសផ្តល់អាវុធការពារដែនអាកាសទំនើបៗ ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


