ព័ត៌មានអន្ដរជាតិ
ណាតូ ប្រកាសផ្តល់អាវុធការពារដែនអាកាសទំនើបៗ ទៅឲ្យ អ៊ុយក្រែន (មានវីដេអូ)
នៅថ្ងៃព្រហស្បតិ៍ទី១៣ខែតុលានេះ សម្ព័ន្ធមិត្តអ៊ុយក្រែន ដែលដឹកនាំដោយអង្គការណាតូ បានប្រកាសពីការប្រគល់អាវុធការពារដែនអាកាសទំនើបៗ ទៅឲ្យទីក្រុងកៀវ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។

សព្វាវុធដែលសន្យាផ្តល់ដោយចក្រភពអង់គ្លេស កាណាដា បារាំង និងហូឡង់ រួមមានមីស៊ីល និងរ៉ាដា។ អាមេរិកក៏បានសន្យាស្រដៀងគ្នានេះដែរ ខណៈប្រព័ន្ធបច្ចេកវិទ្យាខ្ពស់របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានបញ្ជូនទៅអ៊ុយក្រែន រួចទៅហើយ។
ចក្រភពអង់គ្លេស នឹងបរិច្ចាគមីស៊ីលការពារដែនអាកាស ក៏ដូចជាដ្រូនរាប់រយគ្រឿង ដើម្បីគាំទ្រដល់ការប្រមូលព័ត៌មាន និងសមត្ថភាពដឹកជញ្ជូនរបស់អ៊ុយក្រែន។ អង់គ្លេស ក៏នឹងផ្តល់កាំភ្លើងធំ Howitzer ចំនួន១៨គ្រឿង បន្ថែមពីលើ ៦៤គ្រឿង ដែលត្រូវបានចែកចាយរួចហើយផងដែរ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្រុចសែលកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីប្រាកដថាអ៊ុយក្រែន មានអ្វីដែលមានប្រសិទ្ធភាព”។

ទន្ទឹមនោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា ទីក្រុងប៉ារីសនឹងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍មួយទៅកាន់ទូរទស្សន៍ France 2, លោកមិនបានបញ្ជាក់ពីប្រព័ន្ធណាមួយដែលត្រូវបញ្ជូនទៅនោះទេ ប៉ុន្តែលោកនិយាយថា អាទិភាពចម្បងរបស់ពួកគេ គឺត្រូវការពារប្រជាជនពីយន្តហោះគ្មានមនុស្សបើក។
ចំណែកប្រទេសហូឡង់ បានបញ្ជាក់ថា ខ្លួននឹងផ្តល់ប្រព័ន្ធការពារដែនអាកាសប្រាក់ដែលមានទំហំទឹកប្រាក់ ១៤.៥លានដុល្លារ ខណៈប្រទេសកាណាដា ប្តេជ្ញាផ្តល់ជំនួយយោធាជាង ៣៤លានដុល្លាររួមទាំងប្រព័ន្ធទំនាក់ទំនងផ្កាយរណប និងកាមេរ៉ាដ្រូនផងដែរ។

ការសន្យានេះ ធ្វើឡើង នៅពេលសម្ព័ន្ធមិត្តអ៊ុយក្រែនមកពី៥០ប្រទេស ជួបប្រជុំគ្នានៅទីស្នាក់ការកណ្តាលអង្គការណាតូ ក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក។
ទីក្រុងកៀវ បានសាទរកិច្ចប្រជុំកំពូលនេះថាជា កិច្ចប្រជុំប្រវត្តិសាស្ត្រ។
អ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលជាង ១០០ គ្រាប់ និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿង កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ដោយវាយលុកហេដ្ឋារចនាសម្ព័ន្ធថាមពល និងគោលដៅមិនមែនយោធាផ្សេងទៀត។

មនុស្សចំនួន១៩នាក់ ត្រូវបានសម្លាប់នៅថ្ងៃដំបូងនៃការវាយប្រហារ។ ការវាយប្រហារនោះ ក៏បានបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី និងរំខានដល់ការផ្គត់ផ្គង់ទឹក នៅក្នុងទីក្រុងមួយចំនួនរបស់អ៊ុយក្រែនផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់ថា ការវាយប្រហារដោយមីស៊ីល គឺដើម្បីសងសឹកចំពោះការវាយប្រហារលើស្ពានដ៏សំខាន់មួយ តភ្ជាប់រុស្ស៊ី និងឧបទ្វីបគ្រីមៀ ដែលទីក្រុងមូស្គូកាត់បញ្ចូលជាឧបសម្ព័ន្ធ កាលពីឆ្នាំ២០១៤។
រុស្ស៊ីនិយាយថា ការបំផ្ទុះកាលពីចុងសប្តាហ៍ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ណាតូ ប្រកាសធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរ និងបង្កើនចំនួននាវាចម្បាំង ក្នុងសមុទ្រ បាល់ទិក

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន