ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធទប់អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ កូរ៉េខាងជើង
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិកត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដ៏មានសក្តានុពលជាច្រើន រួមទាំងការបង្កឡើងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។

យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏កំពុងប្រុងជើងការចំពោះប្រតិកម្មណាមួយដែលអាចកើតមានពីកូរ៉េខាងជើង លើសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនដែលចាប់ផ្ដើមនៅថ្ងៃចន្ទនេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៨ ខែតុលា ។
នាយសេនាធិការចម្រុះក៏និយាយផងដែរថា ទាហានអាមេរិកដែលឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងចូលរួមក្នុងសមយុទ្ធមួយចំនួនដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការទៅវិញទៅមក ។

កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីពីជាយក្រុងព្យុងយ៉ាង និងកាំភ្លើងធំប្រហែល ៩០ គ្រាប់ពីខេត្ត Kangwon ភាគអាគ្នេយ៍ឆ្ពោះទៅសមុទ្រជប៉ុន ហើយក៏បានបាញ់កាំភ្លើងធំប្រហែល ៣០០ គ្រាប់ចេញពីខេត្ត South Hwanghae ភាគនិរតីឆ្ពោះទៅសមុទ្រលឿង ខណៈកូរ៉េខាងជើងបានហៅវិធានការនេះថាជាការព្រមាន ដល់កូរ៉េខាងត្បូងក្នុងការឆ្លើយតបនឹងការបាញ់កាំភ្លើងធំរបស់កូរ៉េខាងត្បូង ។
ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងឆ្នាំ ២០១៨ ស្ដីពីការមិនបាញ់គ្រាប់កាំភ្លើងធំចូលទៅក្នុងតំបន់ការពារដែនសមុទ្រ ដែលបម្រើជាព្រំដែនសមុទ្រអន្តរកូរ៉េ ខណៈកូរ៉េខាងត្បូងបាននិយាយថា គ្រាប់កាំភ្លើងធំដែលបានបាញ់ដោយកូរ៉េខាងជើងកាលពីថ្ងៃសុក្របានធ្លាក់ចូលទៅក្នុងដែនទឹករបស់ភាគីកូរ៉េខាងជើង ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup បានព្រមានកាលពីថ្ងៃអាទិត្យថា ការបាញ់ផ្លោងរបស់កូរ៉េខាងជើងអាចជាការចាប់ផ្តើមនៃការបង្កហេតុ ផ្អែកលើសេណារីយ៉ូដែលបានរៀបចំទុកជាស្រេច ហើយកូរ៉េខាងត្បូងក៏នឹងឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការបង្កហេតុណាមួយរបស់កូរ៉េខាងជើងផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មិនខ្វល់រឿងដាក់ទណ្ឌកម្ម, កូរ៉េខាងជើង បន្តបាញ់កាំភ្លើងធំ និងយន្តហោះចម្បាំង ក្បែរព្រំដែន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


