Connect with us

ព័ត៌មានអន្ដរជាតិ

មិនខ្វល់រឿងដាក់ទណ្ឌកម្ម កូរ៉េខាងជើង បន្តបាញ់កាំភ្លើងធំ និងយន្តហោះ​ចម្បាំង ក្បែរព្រំដែន

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងបានបន្តបាញ់មីស៊ីលរយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រ រួមជាមួយនឹងកាំភ្លើងធំរាប់រយគ្រាប់នៅជិតព្រំដែនភាគខាងត្បូង បន្ទាប់ពីទីក្រុងសេអ៊ូលបានដាក់ទណ្ឌកម្មឯកតោភាគីលើទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ កូរ៉េខាងត្បូង​ក៏បានប្រញាប់ប្រញាល់បញ្ជូនយន្តហោះចម្បាំងទៅដែនអាកាសផងដែរ នៅពេលដែល​យន្តហោះ​យោធា​កូរ៉េខាងជើង​ប្រហែល ១០ គ្រឿង​បាន​ហោះ​មក​ជិត​ព្រំដែន​របស់ពួកគេ ។

កូរ៉េខាងត្បូងបានប្រតិកម្មចំពោះភាពគឃ្លើននៃការបាញ់សាកល្បងកាំជ្រួចមីស៊ីល​របស់ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ ដោយបានដាក់ក្នុងបញ្ជីខ្មៅបុគ្គលកូរ៉េខាងជើងចំនួន ១៥ នាក់ និងអង្គការចំនួន ១៦ ដែលចូលរួមចំណែកក្នុងកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែ និងកាំជ្រួចមីស៊ីលរបស់ប្រទេសនេះ ។

ស្របពេលជាមួយគ្នានេះ ប្រទេសកូរ៉េខាងជើងបានសង្កត់ធ្ងន់ថា ការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនគឺត្រូវបានអនុវត្តជាការឆ្លើយតបទៅនឹងការបដិសេធរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងការបញ្ឈប់សមយុទ្ធយោធារួមគ្នា ដែលទីក្រុងព្យុងយ៉ាងជឿថា គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ។

គួរបញ្ជាក់ថា កូរ៉េខាងជើង​បាន​ធ្វើ​ការ​បាញ់​សាកល្បងមីស៊ីល​ចំនួន ៨ ​ដង​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា និង​ជាង ២៥ ដង​តាំង​ពី​ដើម​ឆ្នាំ ២០២២ នេះ​មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ លោក ពូទីន ថា គោលដៅរបស់ រុស្ស៊ី មិនមែនបំផ្លាញ អ៊ុយក្រែន នោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម