កីឡា
ទោះចាញ់បឹងកេត ក៏ព្រះខ័នរាជស្វាយរៀងនៅតែបន្តនាំមុខ៦ពិន្ទុ
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅបន្តនាំមុខគូប្រជែងចំណាត់ថ្នាក់លេខ២វិសាខា ៦ពិន្ទុដដែល បើទោះជាបានចាញ់បឹងកេត នៅក្នុងការប្រកួតជើងទី១នៃវគ្គ៤ក្រុមចុងក្រោយ ខេមបូឌានព្រីមៀរលីគ២០២២។
ការប្រកួតធ្វើនៅទឹកដីបឹងកេតបាន៣៤នាទីកីឡាករព្រះខ័នរាជស្វាយរៀង Clyde O’connell តែតចូលទីបានសម្រេចដើម្បីនាំមុខ ១-០ នៅវគ្គទី១។ យ៉ាងណានៅវគ្គទី២ បឹងកេត ធ្វើបានយ៉ាងល្អតាមការការពារ និងវាយបក ក្នុងនោះកីឡាករ Zabihi Taher រកបានគ្រាប់បាល់តាមស្មើ ១-១ នៅនាទីទី៥៤ មុនពេលខ្សែប្រយុទ្ធលេចធ្លោ សៀង ចន្ធា ទទួលបានបាល់អូសដាច់ខ្សែការពារស៊ុតចូលបានសម្រេចនៅនាទីទី៦៤ដែលបានក្លាយជាគ្រាប់បាល់ជ័យជម្នះ។

ជ័យជម្នះនេះផ្តល់ឲ្យ បឹងកេត ទទួលបាន៣ពិន្ទុបន្ថែមកាត់បន្ថយគម្លាយពិន្ទុពីក្រុមចំណាត់ថ្នាក់លេខ៣ភ្នំពេញក្រោន ១ពិន្ទុ ក្រុមលេខ២វិសាខា២ពិន្ទុ និងមានគម្លាតពីក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង៨ពិន្ទុ។
ទោះជាយ៉ាងណា ព្រះខ័នរាជស្វាយរៀងវិញនៅតែរក្សាបន្តនាំមុខ៦ពិន្ទុលើវិសាខាដដែល ដោយសារតែវិសាខាបានចាញ់ភ្នំពេញក្រោន ៤-៣។ កាលពីចប់ជុំទី៣ ព្រះខ័នរាជស្វាយរៀង ក៏នាំមុខគូប្រជែង៦ពិន្ទុដែរ។
អ្វីដែលគួរឲ្យកត់សំគាល់នោះគឺភ្នំពេញក្រោនហាក់ធ្វើបានខ្លាំងមែនទែនប្រមាណ៥ប្រកួតចុងក្រោយដោយមិនទាន់ស្គាល់បរាជ័យសោះ។ ក្រុមនេះក៏ឈ្នះសុទ្ធតែក្រុមខ្លាំងៗនៅលើកំពូលតារាងទាំង៤គឺឈ្នះ ព្រះខ័នរាជស្វាយរៀង ៣-០, ឈ្នះបឹងកេត ៣-០ និងឈ្នះវិសាខា ៤-៣។
ការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង ត្រូវជួប វិសាខា វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា នៅកីឡដ្ឋានព្រីនស៍៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


