សន្តិសុខសង្គម
អាជ្ញាធរខណ្ឌច្បារអំពៅប្រារព្ធទិវាជាតិបរិស្ថានក្រោមប្រធានបទមាតុភូមិយើងស្អាតនិងបៃតង
លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិបរិស្ថាន ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ (មាតុភូមិយើងស្អាត និងបៃតង) ដែលប្រារព្ធធ្វើឡើងផ្សារបឹងឈូក ដែលជាតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិ អូរអណ្ដូង១ សង្កាត់ ព្រែកប្រាខណ្ឌច្បារអំពៅ។

ថ្លែងនៅក្នុងទិវាជាតិបរិស្ថាននេះដែរលោក ចេង មុនីរ៉ា អភិបាលខណ្ឌ មានប្រសាសន៍ថា ការរៀបចំ និងការចូលរួម ទិវាដ៏មានសារៈសំខាន់នាឱកាសនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែកក្នុងបុព្វហេតុបរិស្ថានវានឹងក្លាយជា ចលករដែលជំរុញឲ្យមានការ ផ្ដើមធ្វើសកម្មភាព មេត្រីបរិស្ថានរួមចំណែកឲ្យភពផែនដីយើងស្អាតបៃតងនិងស្រស់បំព្រងប្រកប ដោយសុខភាពនិងសុខុមាលភាពសម្រាប់មនុស្សគ្រប់រូប។
គោលបំណងនៃការរៀបចំទិវាជាតិ បរិស្ថាននេះឡើងគឺ៖
ទី១-នៅទីសាធារណៈ រដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវចាត់វិធានការ ធ្វើអនាម័យនៅតាមទីសាធារណៈ ជាប់ជាប្រចាំដោយត្រូវសម្អាតនិងប្រមូលសំរាមមិនឲ្យមាន នៅតាមដងផ្លូវច្រាំងទន្លេសួនច្បារទីផ្សារនិងរៀបចំដាំកូនឈើបន្ថែមតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន។
ទី២-គ្រប់គ្រឹះស្ថានសាធារណៈសាលារៀន វត្តអារាម មន្ទីរពេទ្យ សូមចាត់ ចែងធ្វើអនាម័យសម្អាតទាំងក្នុងនិងក្រៅបរិវេណអង្គភាព ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម កាកសំណល់រឹងឲ្យបានត្រឹមត្រូវស្របតាមគោលការណ៍ 4Rs សំដៅធានាបរិយាកាសការងារល្អនិងសោភ័ណភាព។

ទី៣-រោងចក្រ សហគ្រាស សិប្បកម្មអាជីវកម្ម ត្រូវធ្វើអនាម័យសម្អាតទាំងក្នុងនិងជុំវិញទីតាំងរបស់ខ្លួន និងត្រូវ អប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូនអំពីការគ្រប់គ្រងសំរាមនិងកាកសំណល់រឹង ឲ្យបានត្រឹមត្រូវ។
ទី៤-រមណីយដ្ឋាន មណ្ឌលកម្សាន្តភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវធ្វើអនាម័យបរិស្ថានជាប់ជាប្រចាំដើម្បីធានាសោភ័ណភាព ផាសុកភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្មសម្រាក លម្ហែនិងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឲ្យបានរៀបរយ ដាក់ធុងសំរាមឲ្យបានគ្រប់គ្រាន់និងដឹកជញ្ជូនចេញឲ្យទាន់ពេលវេលា។
ទី៥-លំនៅឋាន អាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ ត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើអនាម័យបរិស្ថាននៅតាម លំនៅឋាន ហ្នឹងតាមពីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវសម្អាតប្រមូលទុកដាក់សំរាម សំណល់រឹង ឲ្យបានសមស្របតាមស្ថានភាពជាក់ស្តែង នៃមូលដ្ឋាននីមួយៗ និងស្របតាមសេចក្ដីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញក្នុងទិសដៅធានាឲ្យបាន នូវគុណភាពបរិស្ថាន សោភ័ណភាព និងអនាម័យ។

លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ការងារបរិស្ថាន ជាកិច្ចការងារដែលត្រូវបានពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងហើយតម្រូវឲ្យគ្រប់ភាគីទាំងអស់ទាំងក្របខ័ណ្ឌសង្គមជាតិ តំបន់ និងពិភពលោក ចូលរួម ពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយខិតខំរិះរកវិធានការនិងដំណោះស្រាយឲ្យបានសមស្រប ដើម្បីរក្សាបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព។
ដោយឡែក ក្រសួងបរិស្ថានក៏បាន ចេញសារាចរណែនាំដល់បណ្ដាមន្ទីរស្ថាប័ននិងអង្គភាពព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបញ្ឈប់ការបោះសំរាមនិងកាក សំណល់គ្រប់ប្រភេទ ពាសវាលពាសកាល ដោយទាមទារឲ្យមានការ បែងចែកនិងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ មិនតែប៉ុណ្ណោះក៏បានដាក់ចេញនូវវិធានការ ផាកពិន័យយ៉ាងធ្ងន់ធ្ងរផងដែរដល់ជនទាំងឡាយណាដែលបន្តបោះចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់លើទីសាធារណៈ។
នៅចុងបញ្ចប់លោកអភិបាលបានស្នើសុំដល់លោក-លោកស្រី មន្ត្រីរាជការព្រមទាំងសមាជិក សមាជិកា នៃអង្គពិធីទាំងមូលសូមចូលរួមបោសសម្អាតអនាម័យបរិស្ថានគ្រប់ទីកន្លែងដើម្បីឲ្យប្រទេសកម្ពុជានិងពិភពលោកកាន់តែ ស្រស់ស្អាតកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនិងការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ៕
អត្ថបទ៖ នរា
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


