ព័ត៌មានអន្ដរជាតិ
តួកគី បង្ហាញគំរូមីស៊ីលផ្លោងអន្តរទ្វីប (ICBM)បាញ់ដល់គោលដៅឆ្ងាយរហូត ៦០០០គីឡូម៉ែត្រ
ប្រទេសតួកគី បានបង្ហាញគំរូដើមនៃមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាផ្នែកមួយនៃការជំរុញឱ្យក្លាយជាប្រទេសដែលពឹងផ្អែកលើវិស័យការពារជាតិខ្លួនឯង និងដើម្បីទទួលបានតំណែងជាអ្នកការពារជាតិដ៏ខ្លាំងក្លានៅមជ្ឈិមបូព៌ា ក្នុងចំណោមសម្ព័ន្ធមិត្តណាតូ (NATO) ។
យោងតាមសារព័ត៌មាន Al Jazeera ផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ មីស៊ីលផ្លោងអន្តរទ្វីបរបស់តួកគី ដែលឲ្យឈ្មោះថា «Yildirimhan» ជាភាសាតួកគី ដែលមានន័យថា «ផ្លេកបន្ទោរ» បានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិ ត្រូវបានដាក់តាំងបង្ហាញកាលពីថ្ងៃអង្គារ នៅឯពិព័រណ៍ការពារជាតិនិងអវកាស SAHA ២០២៦ ក្នុងទីក្រុង Istanbul ប្រទេសតួកគី។

មីស៊ីល Yildirimhan ប្រភេទនេះ បាញ់បានចម្ងាយ រហូតដល់ ៦ ០០០គីឡូម៉ែត្រ។
យោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក មីស៊ីលផ្លោងដែលមានចម្ងាយលើសពី ៥ ៥០០គីឡូម៉ែត្រត្រូវបានចាត់ថ្នាក់ជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM)។
យ៉ាងណា ប្រសិនបើបាញ់ចេញពីប្រទេសតួកគី មីស៊ីល Yildirimhan នឹងអាចវាយប្រហារគោលដៅដល់ទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាស៊ី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu របស់តួកគី ល្បឿនអតិបរមារបស់មីស៊ីល ICBM គឺ Mach-២៥ មានន័យថា វាមានល្បឿនលឿនជាងសំឡេង ២៥ដង។ មីស៊ីលនេះមានម៉ាស៊ីនរុញរ៉ុក្កែតចំនួន ៤ និងបំពាក់ដោយសារធាតុអាសូតរាវ tetroxide។ រីឯក្បាលគ្រាប់របស់វាមានសមត្ថភាពផ្ទុកទម្ងន់បាន ៣តោន (៣ ០០០គីឡូក្រាម)។
យ៉ាងណា ប្រទេសតួកគីមិនទាន់ចាប់ផ្តើមផលិតមីស៊ីលប្រភេទនេះនៅឡើយទេ។
ថ្លែងទៅកាន់ការតាំងពិព័រណ៍នៅទីក្រុង Istanbul កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី លោក Yasar Guler អះអាងថា៖ « នៅក្នុងយុគសម័យនេះ ការចំណាយលើសេដ្ឋកិច្ចក្លាយជាអាវុធមិនស៊ីមេទ្រី! ប្រទេសតួកគីនឹងផ្តល់ជូនសម្ព័ន្ធមិត្ត មិនត្រឹមតែប្រព័ន្ធអាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបច្ចេកវិទ្យានិងសេដ្ឋកិច្ចសន្តិសុខប្រកបដោយចីរភាពផងដែរ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


