ព័ត៌មានអន្ដរជាតិ
លោក Netanyahu ឈ្នះការបោះឆ្នោត ក្លាយជានាយករដ្ឋមន្ត្រី អ៊ីស្រាអែល (មានវីដេអូ)
លោក Benjamin Netanyahu នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមលទ្ធផលឆ្នោត ដែលបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ទី០៣ខែវិច្ឆិកា ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស។

នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Yair Lapid បានហៅទូរស័ព្ទទៅគូប្រជែងរបស់គាត់ ដើម្បីទទួលស្គាល់បរាជ័យ ហើយសន្យាថានឹងមានការផ្ទេរអំណាចប្រកបដោយរបៀបរៀបរយ។
លទ្ធផលបឋមបង្ហាញថា សម្ព័ន្ធរបស់លោក Netanyahu ទទួលបានអាសនៈចំនួន៦៤ ក្នុងចំណោម១២០អាសនៈរបស់សភា ខណៈសម្ព័ន្ធរបស់លោក Lapid ប្រមូលបានតែ៥១ប៉ុណ្ណោះ។

លោក Netanyahu គឺជានាយករដ្ឋមន្ត្រីកាន់តំណែងបានរយៈពេលយូរជាងគេបំផុតរបស់អ៊ីស្រាអែល ជាមួយនឹងការកាន់អំណាចបានជាង ១៥ឆ្នាំ។
ការកាន់អំណាចរយៈពេល១២ឆ្នាំរបស់គាត់ បានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២១ នៅពេលអតីតជំនួយការរបស់គាត់ឈ្មោះ Naftali Bennett បានចូលរួមជាមួយលោក Lapid ដើម្បីបង្កើតសំឡេងភាគច្រើន។
គួរបញ្ជាក់ថា ការបោះឆ្នោតកាលពីថ្ងៃអង្គារ គឺជាការបោះឆ្នោតលើកទីប្រាំរបស់ប្រទេសអ៊ីស្រាអែលក្នុងរយៈពេលត្រឹម៤ឆ្នាំ ដោយសារតែការជាប់គាំងសភាម្តងហើយម្តងទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល រំលាយសភា ហើយឈានទៅរកការបោះឆ្នោតលើកទី៥ ក្នុងរយៈពេល មិនដល់ ៤ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


