ជីវិតកម្សាន្ដ
អ្នកគាំទ្រព្រួយបារម្ភសុខភាព Jisoo ក្រោយប្រទះឃើញដុំពកធំមួយនៅត្រង់ ក
Jisoo សមាជិកក្រុម BLACKPINK ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភសុខភាពនាង ក្រោយគេប្រទះឃើញរូបភាពមួយសន្លឹកជាមួយនឹងដុំពកទំហំប៉ុនកាក់នៅលើករបស់នាង ក្នុងអំឡុងពេលប្រគំតន្ត្រីនៅសហរដ្ឋអាមេរិក។

ក្នុងរូបភាពដែលបានសាយភាយនៅលើអ៊ីនធឺណិតនោះ Jisoo កំពុងតែច្រៀងដោយបញ្ចេញទឹកមុខស្រស់ស្រាយ ជាមួយអាការដូចជាហើមកូនកណ្តុរ។ នៅលើរូបភាពបង្ហោះនោះបានសរសេរថា “អ្នកត្រូវមើលថែខ្លួន វាមើលទៅដូចជាហើមខ្លាំងណាស់ ហើយអាចមិនស្រួលធ្វើឲ្យអ្នកឈឺចាប់ខ្លាំង។ រឿងនេះបានកើតឡើងក្នុងអំឡុងពេលប្រគំតន្ត្រីជុំវិញពិភពលោកផងដែរ “។

ជាមួយគ្នានេះ មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមាតិថា ”នាងឧស្សាហ៍មានរោគសញ្ញាស្រដៀងគ្នានេះនៅក្នុងការប្រគំតន្ត្រីផ្សេងៗដែលបានចាក់ផ្សាយពីមុនមក”។ ខណៈអ្នកនិយមលេងអ៊ីនធឺណេតខ្លះ មានការព្រួយបារម្ភថា ទំហំកូនកណ្តុរដែលហើមរបស់នាងអាចរីកធំ ជាពិសេសនៅពេលនេះដែល BLACKPINK មានកាលវិភាគជាច្រើនក្នុងការពិភពប្រគំតន្ត្រីជុំវិញលោកកំពុងតែនៅបន្តចំនួន ១៤ ដងក្នុងទីក្រុងចំនួន ៧ នៅអាមេរិកខាងជើងរួមទាំងទីក្រុង Dallas, Houston និង Atlanta ។

ទាក់ទងនឹងបញ្ហានេះ YG Entertainment បានឆ្លើយតបយ៉ាងខ្លីថា “បច្ចុប្បន្ន Jisoo កំពុងបំពេញភារកិច្ចរបស់នាងសម្រាប់កាលវិភាគប្រគំតន្ត្រីជុំវិញពិភពលោករបស់ BLACKPINK ដោយមិនមានបញ្ហាអ្វីឡើយ ហើយនាងក៏មិនមានបញ្ហាសុខភាពដែរ”។ ទន្ទឹមនឹងនេះ ការប្រគំតន្ត្រី ‘BORN PINK’ នឹងបន្តធ្វើនៅអឺរ៉ុបចាប់ពីខែវិច្ឆិកាដល់ខែធ្នូ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jiyeon សមាជិកក្រុម T-ara នឹងចូលរោងការ ក្នុងពេលឆាប់ៗនេះ
ចុចអាន៖Park Bom ចេញបទចម្រៀងថ្មីយ៉ាងស្ងប់ស្ងាត់ ក្រោយអ្នកគាំទ្រព្រួយបារម្ភសុខភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


