Connect with us

ជីវិតកម្សាន្ដ

ហ្វេនដាក់ការសង្ស័យ វណ្ណដា និង បវរកញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី អាចនឹងសហការគ្នានៅ ថៃ

បានផុស

នៅ

ក្រោយស្ថាបនិក MGI បង្ហោះស្ទូរីក្នុងអ៊ិនស្តាក្រាមពីបទចម្រៀង “នារីជឿនលឿន” ពេលនេះ អ្នកគាំទ្រជាច្រើនសង្ស័យថា វណ្ណដា និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាច​នឹង​សហការ​ជាមួយគ្នា​ឆាប់ៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​ដែរ​ វា​បាន​ក្លាយ​ជា​និន្នាការ​លើ​បណ្ដាញ​អ៊ីនធឺណិត​ជា​អន្តរជាតិ​​ បន្ទាប់ពីមាន​គណនី​មួយ​ឈ្មោះថា Queen Of Grand របស់​ប្រទេស​ថៃ បានបង្ហោះរូបតារារ៉េប វណ្ណដា និង​បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រម​ជាមួយ​នឹង​សំណេរ​ថា “ពេលនេះ​កំពុង​ត្រូវបាន​គេ​ជជែក​ព្រោងព្រាត បន្ទាប់ពីមេ MGI បង្ហោះ​ស្ទូរី​ក្នុង IG ពាក់ព័ន្ធ​នឹង​តារា​រ៉េប​វណ្ណដា។ អាច​ថា​​ឥឡូវនេះ ឬឆាប់ៗនេះ ​នឹង​មាន​គម្រោង​រវាង VANNDA និង MGI ខណៈ​លោក​ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប ​មក​ពី​ប្រទេស​កម្ពុជា។”

បន្ថែមពីនេះ ហ្វេនជាច្រើនជាពិសេសហ្វេនកម្ពុជា បានចូលទៅបញ្ចេញមតិគាំទ្រ និងប្រាប់ថា តារាពីរដួងនេះមកពីខេត្តព្រះសីហនុដូចគ្នា ហើយក៏កំពុងតែទទួលបានភាពល្បីល្បាញក្នុងប្រទេសកម្ពុជានិងថៃ។ ប្រសិនបើលោក Nawat Itsaragrisil ដែលជាប្រធាន Miss Grand International ពិតជាឲ្យតារាពីររូបនេះ​មានការងារជាមួយគ្នាពិតមែននេះជារឿងល្អបំផុតហើយ។

ទោះយ៉ាងណា មហាជនទាំងកម្ពុជានិងថៃ មានតែរង់ចាំមើលបន្តទៀតថា តើស្ថាបនិក​កម្មវិធី​ប្រលង​សម្រស់ Miss Grand International នឹងអញ្ជើញ តារារ៉េបណ្ណដាទៅច្រៀងក្នុងកម្មវិធី MGI លើកក្រោយ ឬ​គម្រោងណាមួយលេចឡើងនាថ្ងៃខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វណ្ណដា ជះឥទ្ធិពលលើស្ថាបនិក MGI ក្រោយលោកបង្ហោះបទ “នារីជឿនលឿន” ក្នុង Story IG (មានវីដេអូ)

ចុចអាន៖ត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ សំបុត្រ ៩ ម៉ឺនសន្លឹកនៃការប្រគំតន្ត្រីដ៏ធំរបស់ វណ្ណដា នៅថៃ លក់ដាច់គ្មានសល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម