ជីវិតកម្សាន្ដ
វណ្ណដា ទម្លាយការឈឺចាប់ក្នុងចិត្តពីទង្វើឃោរឃៅរបស់យោធាថៃ លើពលរដ្ឋស្លូតត្រង់កម្ពុជា ទៅកាន់ពិភពលោក
ជាថ្មីម្តងទៀត តារាចម្រៀងរ៉េបល្បីឈ្មោះលោក ម៉ាន់ វណ្ណដា ចេញមកទម្លាញអារម្មណ៍ដ៏ឈឺចាប់បំផុតចំពោះទង្វើឈ្លានពានពីសំណាក់យោធាថៃឈ្លានពាន មកលើប្រទេសកម្ពុជា ពិសេសប្រជាជនស្លូតត្រង់ដោយបានទម្លាក់គ្រាប់បែក ចូលក្នុងតំបន់ដែលមានប្រជាជនកំពុងរស់នៅ ដោយមិនញញើតច្បាប់អន្តរជាតិ និងថែមទាំងចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា។

វណ្ណដា កន្លងមកធ្លាប់បានទទូច និងចេញសារបំផុសដោយដាស់ស្មារតីប្រជាជនក៏ដូចកូនខ្មែរគ្រប់រូបត្រូវចងចាំសង្គ្រាមឈ្លានពានរបស់ចោរសៀម ព្រោះទង្វើនេះគឺព្រៃផ្សៃគ្មានមនុស្សធម៌គុណធម៌ជាមនុស្សទេដែលសកម្មភាពនេះ ជាការវាយប្រហារដ៏កំរោលដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
ដោយការឈឺចាប់នូវទង្វើដ៏ឃោរឃៅពីសំណាក់យោធាថៃ តារាចម្រៀងរ៉េបរូបនេះ ចេញសារប្រាប់ទៅកាន់ពិភពលោកប្រាប់ពីការឈឺចាប់របស់កម្ពុជាថា “សូមពិភពលោកស្តាប់ពួកយើងឱ្យច្បាស់ ពេលនេះ បេះដូងរបស់ពួកយើងពិតជាឈឺចាប់ធ្ងន់ធ្ងរណាស់។ ឈឺចាប់ខ្លាំងណាស់ ទឹកភ្នែកក៏ហូរច្រើនណាស់ដែរ។ កុមារត្រូវរត់ជំនួសដោយការរៀនសូត្រ។ ក្រុមគ្រួសារ ត្រូវចាកចេញពីផ្ទះ ដែលខំសាងសង់ឡើង ដោយក្តីស្រឡាញ់។ តំបន់ប្រវត្តិសាស្ត្រនិងទីកន្លែងអប់រំដែលមានគោលបំណងការពារអនាគតរបស់យើងត្រូវបានខូចខាត។ យើងពិតជាធុញទ្រាន់នឹងការឮសំឡេងគ្រាប់ផ្លោងជាងក្តីសុបិនរបស់កុមារ”។
លោកបន្តថា “យើងនឿយហត់នឹងការឃើញសិស្ស មនុស្សចាស់និងមនុស្សស្លូតត្រង់រងទុក្ខដោយសារការសម្រេចចិត្ត ដែលពួកគេមិនដែលចង់ធ្វើ។ ប្រជាជនកម្ពុជាមិនបានស្វែងរកសង្គ្រាមនោះទេ។ យើងស្វែងរកសន្តិភាព។ យើងធ្លាប់បានស្គាល់អំពើរបបប្រល័យពូជសាសន៍រួចហើយ។ យើងបានខំសាងសង់ឡើងវិ ញរួចពីផេះផង់រួចហើយយើងមិនព្រមត្រឡប់ទៅភា ពខ្មៅងងឹតនោះវិញទេ។ យើងសុំតែសុខសុវត្ថិភាព។ យើងសុំតែឱ្យមានភាពជាមនុស្ស។កម្ពុជាឈរលើសេ ចក្តីថ្លៃថ្នូរ វប្បធម៌និងការរស់រានមានជីវិតមិនមែនជាការបំផ្លាញនោះទេ”។
ជាមួយគ្នានេះ វណ្ណដា ក៏អំពាវនាវដល់ជនរួមជាតិ ត្រូវឈរជាមួយគ្នាជួយគ្នាទៅវិញទៅមក ព្រោះសាមគ្គីភាពគឺជាកម្លាំងដ៏ធំ និងស្នើកុំបណ្តោយឱ្យការឈឺចាប់ពេលនេះ ប្រែក្លាយជាការប្រឆាំងនឹងមនុស្សជាតិ។ លោករំលឹកថា “យើងជាជាតិសាសន៍មួយដែលឈ្នះពីរឿងដែលមិនអាចទៅរួច។ យើងនឹងឈ្នះសង្គ្រាមនេះជាមួយនឹងសន្តិភាព និងមិនមែនដោយការស្អប់ខ្ពើមឡើយ។ ដោយការឈឺចាប់ យើងជ្រើសរើសសន្តិភាព។ ដោយការភ័យខ្លាច យើងជ្រើសរើសការស់រាន។ ដោយភាពងងឹត យើងជ្រើសរើសក្តីសង្ឃឹម។
គិតមកដល់ពេលនេះយោធាថៃនៅតែបន្តយ៉ាងគឃ្លើនក្នុងការឈ្លានពានមកកាន់ប្រទេសកម្ពុជាដោយបានទម្លាក់គ្រាប់បែកបាញ់ផ្លោងចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, មន្ទីពេទ្យ, សាលារៀន, វត្តអារាម, អាគារធំៗ និងផ្លូវស្ពានជាដើម៕ ដោយ ៖ ចាន់រ៉ា



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


