ជីវិតកម្សាន្ដ
វណ្ណដា មិននឹកស្មានថាកម្មវិធីលំដាប់មួយនៅជប៉ុន មកថតដល់កន្លែងធ្លាប់ជួយលក់ដូងឪពុក-ម្តាយ ពីក្មេង
តារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា បានបង្ហាញអារម្មណ៍រំភើបស្ទើរមិននឹកស្មានដល់ក្រោយ “Crazy Journey” ដែលជាកម្មវិធីលំដាប់នៅជប៉ុន ចុះមកថតដល់កន្លែងដែលខ្លួនធ្លាប់ជួយលក់ដូងឪពុក-ម្តាយ កាលពីនៅក្មេង។

ជាមួយគ្នានៃការបង្ហាញនូវអារម្មណ៍រំភើបនេះដែរ តារាចម្រៀងរ៉េបលោក ម៉ាន់ វណ្ណដា ហៅ វណ្ណដា បានបញ្ជាក់ឱ្យដឹងថាពិតជាមិននឹកស្មានថា Crazy Journey កម្មវិធីលំដាប់នៅប្រទេសជប៉ុននឹងមកថតដល់កន្លែងដែលខ្ញុំធ្លាប់នៅជួយប៉ា ម៉ាក់លក់ដូងកាលពីក្មេងៗដូច្នេះឡើយ។
លោក វណ្ណដា បានរៀបរាប់ទៀតថា ជាពិសេសខ្ញុំចង់អរគុណ Awich ខ្លាំងណាស់ដោយសារគាត់មិនត្រឹមតែមកលេងប្រទេសកម្ពុជា និងផ្តល់កិត្តិយសក្នុងការថតកម្មវិធីនេះជាមួយខ្ញុំប៉ុណ្ណោះទេ គាត់ក៏បានជួយបង្ហាញសិល្បៈវប្បធម៌និងទឹកចិត្តដ៏ល្អរបស់ប្រជាជនខ្មែរទៅកាន់បងប្អូនក្នុងប្រទេសជប៉ុនឱ្យបានស្គាល់ពីយើងថែមមួយកម្រិតទៀត។
ស្របពេលជាមួយគ្នានោះ វណ្ណដា ក៏បានសម្តែងពីទឹកចិត្តរីករាយនិងរាក់ទាក់ខ្លាំងដោយបានផ្តល់ស្នាមញញឹមទៅកាន់ក្រុមការងារនៃកម្មវិធី Crazy Journey យ៉ាងស្និទ្ធស្នាលបំផុត ខណ:មហាជនអ្នកគាំទ្របានបង្ហាញការសរសើរទៅលោក វណ្ណដា ដែលល្បីខ្លាំងរហូតកម្មវិធីលំដាប់នៅប្រទេសជប៉ុន មកថតដល់កន្លែងនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា វណ្ណដា ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងរ៉េបវ័យក្មេងដែលបច្ចុប្បន្នកំពុងសាងកេរ្តិ៍ល្បីល្បាញខ្លាំងទាំងក្នុងនិងក្រៅស្រុក៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


