ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល ៤ គ្រាប់ទៀតទៅសមុទ្រលឿង
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី (SRBM) ចំនួន ៤ គ្រាប់ឆ្ពោះទៅសមុទ្រលឿងកាលពីថ្ងៃសៅរ៍ ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា កូរ៉េខាងត្បូងបានរកឃើញការបាញ់បង្ហោះមីស៊ីលនេះចេញពីទីក្រុង Tongrim ក្នុងខេត្ត North Pyongyan កាលពីថ្ងៃសៅរ៍ ខណៈមីស៊ីលនេះហោះបានចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រ និងចម្ងាយ ២០ គីឡូម៉ែត្រក្នុងល្បឿនអតិបរមា Mach 5 ។
ទន្ទឹមនោះ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានកើតឡើងនៅថ្ងៃចចុងក្រោយនៃសមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ប្រមាណជា ២០ គ្រាប់ចូលទៅក្នុងសមុទ្រខាងកើត និងសមុទ្រលឿង ដើម្បីតវ៉ាប្រឆាំងនឹងសមយុទ្ធ Vigilant Storm ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


