ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ២នាក់បាញ់គម្រាមពលរដ្ឋនៅសង្កាត់ចោមចៅទី៣
សមត្ថកិច្ចបានការឃាត់ខ្លួនខ្មាន់កាំភ្លើងម្នាក់រួមទាំងបក្ខពួកម្នាក់ទៀតក្រោយពីផឹកស៊ីស្រវឹងបេីករថយន្តកៀរបុរសម្នាក់បណ្តាលឲ្យរងរបួស ខណៈជនរងគ្រោះ និងអ្នកភូមិឃាត់សួរនាំបែរជាដកកាំភ្លេីងបាញ់ ២ គ្រាប់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀលថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជនរងគ្រោះឈ្មោះ ហយ ហេន អាយុ៤៧ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅកន្លែងកើតហេតុរងរបួសជើង។ ចំណែកជនបង្កត្រូវបានអ្នកភូមិអះអាងថា ឈ្មោះ ទាក់ ឌី អាយុ៣០ឆ្នាំ អ្នកលក់អចលនទ្រព្យ មានទីលំនៅបុរីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តមួយគ្រឿងម៉ាកJeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BG-004។
តាមសាក្សីពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គេឃើញជនសង្ស័យផឹកសុីនៅផ្ទះមួយកន្លែងក្បែរនោះលុះដល់វេលាម៉ោងខាងលើស្រវឹងបើករថយន្តដូចហោះជ្រុលកៀរជនរងគ្រោះ កំពុងឈរមុខផ្ទះបណ្តាលឲ្យរបួសជើងហើយរថយន្តបើកទៅបាត់មួយសន្ទុះក្រោយមក បើកវិលត្រឡប់មកកន្លែងផឹកសីវិញជនរងគ្រោះ និងអ្នកភូមិច្រើននាក់ទៀតនាំគ្នាផ្អើលឆោឡោឃាត់រថយន្តបំណងសាកសួរស្រាប់តែជនសង្ស័យដកអាវុធខ្លីបាញ់២គ្រាប់ផ្ទួនៗផ្ជុចដី ប្រឡោះជើងជនរងគ្រោះធ្វើឲ្យភិតភ័យតែមិនត្រូវនោះទេរួចជនសង្ស័យបើករថយន្តគេចទៅបាត់។

ក្រោយកើតហេតុ អ្នកភូមិផ្អើលឆោឡោ កម្លាំងសមត្ថកិច្ចទាំងនគរបាលទាំងអាវុធហត្ថចុះទៅដល់ទីតាំងកើតហេតុ ហើយកម្លាំងអាវុធហត្ថហៅម្ចាស់ផ្ទះម្នាក់ដែលជនសង្ស័យផឹកសុីជាមួយនោះ ទៅសាកសួរនៅការិយាល័យជំនាញ និងបន្តស្រាវជ្រាវ ស្វែងរកជនបង្ក។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីហៅអ្នកផឹកសុីនៅផ្ទះជាមួយរួចមក រហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែល កម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវទៅតាមចាប់ខ្លួនជនបង្កឈ្មោះ ទាក់ ឌី ដល់ផ្ទះ ដកហូតវត្ថុតាង អាវុធខ្លី រថយន្តម៉ាកJeep នៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រួមទាំងឃាត់បុរសបក្ខពួកម្នាក់ទៀត ឈ្មោះ កើត សម្ភស្ស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីយោធា អគ្គបញ្ជូនសារ មានទីលំនៅ កន្លែងកើតហេតុ រួចនាំទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

បើតាមអ្នកភូមិបានឲ្យដឹងថា កន្លងមកគេធ្លាប់ឃើញ ជនបង្កឈ្មោះ ទាក់ ឌី ចេញចូល ផឹកសុី នៅផ្ទះមួយកន្លែង ក្បែរនោះ ហើយពេលដែលស្រវឹងម្តងៗ តែងតែកាន់កាំភ្លើង ច្រងែងច្រងាង ស្រែកឡូឡា គំរាមពលរដ្ឋក្នុងភូមិ ធ្វើឲ្យពលរដ្ឋភ័យខ្លាច។
បើតាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា កន្លងមក ជនបង្កធ្លាប់ផ្ទុះអាវុធ នៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ធី លីហ្សា អាយុ១៨ឆ្នាំ ជាសង្សារ ស្លាប់ក្នុងរថយន្ត កាលពីវេលាទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ហើយបើករថយន្តចូលទៅសារភាពនៅអាវុធហត្ថស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនមិនបានប៉ុន្មានផង ឃើញនៅក្រៅឃុំដើរផឹកសុីអុកឡុកបង្កបញ្ហាតាមភូមិដដែល៕

អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


