ព័ត៌មានជាតិ
បន្ទាន់! ខណៈពេលនេះសមត្ថកិច្ចកំពុងឡោមព័ទ្ធ ដេញប្រមាញ់ជនសង្ស័យដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌស្រាល
មណ្ឌលគិរី ៖ នាវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី៤នេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង ដេញតាមប្រមាញ់ជនសង្ស័យ ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យបានបើករថយន្តបុកបារ៉ាស់ របស់សមត្ថកិច្ច រួចរត់ចូលពូនក្នុងព្រៃ។
ប្រភពដដែលក៏បានឲ្យដឹងទៀតថា ខណៈពេលនេះសមត្ថកិច្ចចម្រុះកំពុងធ្វើការស្រាវជ្រាវ និងឆែកឆេរគ្រប់តំបន់ ដែលសង្ស័យថា ជនសង្ស័យពូនលាក់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី។

ប្រភពក៏បានបន្តថា ចាប់តាំងពីវេលាម៉ោង ៨ យប់ថ្ងៃទី៤ មករានេះ កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរីសហការជាមួយកម្លាំងសមត្ថកិច្ច មកពីរាជធានីភ្នំពេញកំពុងតាមចាប់ ជនដៃដល់ដែលបានបាញ់សម្លាប់មន្ត្រីប៉ូលិសនៅឯរាជធានីភ្នំពេញ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លងទៅថ្មីៗនេះ ហើយបានធ្វើការឃាត់ខ្លួនប្រពន្ធដែលជាឃាតករត់ជាមួយគ្នា។

សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២និង៤៦នាទី ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ និងឈ្មោះ ង៉ាន់ ភីលីន ភេទប្រុស អាយុ២៩ឆ្នាំ បានចេញពីហូបស៊ុបនៅម្ដុំវត្តភ្នំ ដោយបើករថយន្ដម៉ាក FORD RAPTER ពណ៌ស បាក់ស្លាកលេខ ភ្នំពេញ2BD 3738 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីពីកើតមកលិច។

ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដម៉ាកLEXUS RX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប2A 4546 បានមកបុកពីក្រោយបណ្ដាលឲ្យរងការខូចខាត។ ពេលនោះជនរងគ្រោះ បានបើករថយន្ដមកបាំងពីមុខរថយន្ដជនបង្ក និងដកកាំភ្លើងខ្លីម៉ាកGLORCK 19 ភ្ជង់បំណងមិនឲ្យបើកគេចខ្លួន។ បន្ទាប់មកជនបង្កទាំងពីរនាក់ក៏ចុះមកចរចាជាមួយជនរងគ្រោះ ដោយព្រមយករថយន្ដរបស់ជនរងគ្រោះទៅជួសជុលនៅម្ដុំក្រោយមន្ទីរពេទ្យលោកសង្ឃ ហើយក៏បើករថយន្ដអែបកៀនទាំងអស់គ្នា។ ពេលដែលជនរងគ្រោះនិងឈ្មោះ ង៉ាន់ ភីលីន កំពុងអង្គុយមើលរថយន្ដដែលខូចខាត ស្រាប់តែជនបង្កទាំងពីរនាក់ ដកអាវុធខ្លីមិនចាំម៉ាក ពណ៌ទឹកប្រាក់ បាញ់ជនរងគ្រោះពីក្រោយចំនួន៤គ្រាប់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយជនដៃដល់ទាំងពីរនាក់ឡើងជិះរថយន្ដគេចខ្លួនបាត់៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


