ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង បើកវេទិកាពិគ្រោះយោបល់ និងដោះស្រាយបញ្ហាប្រឈមនានា
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២២ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលបានប្រារព្វធ្វើឡើងនៅសាលាក្រុងស្វាយរៀង។

លោក ជុំ ហាត បានមានប្រសាសន៍ថា អង្គវេទិកា នាថ្ងៃនេះពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកបានបន្តឲ្យដឹងទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា ការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឃមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានាសម្រាប់ការពិភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ ដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះលោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង ក៏បានជម្រាបជូនផងដែរអំពីស្ថានភាពទូទៅរបស់រដ្ឋបាលខេត្ត ជាពិសេសគឺបញ្ហាប្រឈមរបស់រដ្ឋបាលខេត្តនាពេលកន្លងមកមានជាអាថ៌ គ្រោះមហន្តរាយធម្មជាតិ ដូចជា ការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ បានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលស្រូវ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ បញ្ហាទំនាស់ដីធ្លី ការរំលោភកាន់កាប់ដីព្រែក បឹង អូរ និងដីចំណីថ្នល់នៅតែកើតមាន។ គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានដោយសារអ្នកបើកបរខ្វះការយោគយល់គ្នា ខ្វះការប្រុងប្រយ័ត្ននិងបើកបរក្នុងស្ថានភាពស្រវឹង។ ការប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់នៅតែកើតមានក៏ដូចជាការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជននិងនៅតាមរោងចក្រ សហគ្រាសអនុវត្តមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងការចូលរួមនៅមានកម្រិត។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថាៈ អ្វីដែលជាបញ្ហាប្រឈមមួយទៀតនោះគឺនៅតាមក្រុង/ស្រុកមួយចំនួនមិនទាន់មានទីលានចាក់សំរាមឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេសនិងមិនទាន់មានក្រុមហ៊ុនប្រមូលសំរាមថែមទៀតផង៕ ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


