Connect with us

ព័ត៌មានអន្ដរជាតិ

កូនស្រីលោក ដូណាល់ ត្រាំ បដិសេធចូលរួមឆាកនយោបាយជាមួយឪពុក

បានផុស

នៅ

កូនស្រីលោក ដូណាល់ ត្រាំ (Donald Trump) ប្រកាសបដិសេធចូលរួមឆាកនយោបាយជាមួយឪពុក ក្រោយអតីតប្រធានាធិបតីអាមេរិករូបនេះស្នើសុំនាងឱ្យជួយខ្លួន សម្រាប់ការឈរឈ្នោះបោះឆ្នោត ក្នុងរយៈពេល២ឆ្នាំខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Ivanka Trump វ័យ ៤១ឆ្នាំ បានបដិសេធសំណើរបស់ឪពុក ក្នុងការចូលរួមប្រឡូកនយោបាយសារជាថ្មី បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាស​កាលពី​យប់​ថ្ងៃ​អង្គារ ទី១៥ វិ​ច្ឆិ​កា​ ម្សិលមិញនេះថា លោក​នឹង​ប្រជែង​យក​បេក្ខភាព​ប្រធានាធិបតី​ក្នុង​បក្ស​សាធារណៈរដ្ឋ​សម្រាប់​ការ​បោះ​ឆ្នោត ​ក្នុង​ឆ្នាំ ២០២៤​។

កាសែត New York Post រាយការណ៍ថា ត្រាំ បានព្យាយាមបញ្ចុះបញ្ចូលអ្នកស្រី ​Ivanka និងស្វាមីរបស់នាង Jared Kushner ឱ្យចូលរួមជាមួយនឹងលោក ប៉ុន្តែកូនស្រីច្បងរូបនេះ បានច្រានចោលសំណើរភ្លាមៗ មិនបង្អង់យូរឡើយ ដោយសារនាងចង់ផ្ដោតលើមុខជំនួញរបស់ខ្លួនខ្លាំងជាង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ NYP

ចុចអាន៖ G20 ចេញសេចក្ដីថ្លែងការណ៍រួម ថ្កោលទោស រុស្ស៊ី ចំពោះសង្គ្រាមនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម