ជីវិតកម្សាន្ដ
រន្ធត់ចិត្តណាស់ !តារាកំប្លែង ខាត់ ចំរើន ទទួលមរណភាពហើយ
ភ្នំពេញ ៖ នេះគឺជាដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនិងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារតារាក្រកួលខាត់ ខណ:ដែលតារាកំប្លែងលោក ខាត់ ចំរើន បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២ ០២២។ នេះបើយោងតាមការជូនដំណឹងពីតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលជាបងស្រីបង្កើត។

តារាស្រីអ្នក នាង ខាត់ សុឃីម បានបង្ហោះសារយ៉ា ងក្តុកក្តួលនៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃនេះថា «សូមប្អូនទៅកាន់ឋានសុខជាតិក្រោយសូមអោយអាយុវែងទៅចុះកុំគិតពីប្រពន្ធកូនបងប្អូនមើលថែហើ យបងជួយអោយកូនៗរបស់ឯងរៀនសូត្រចប់ចុង ចប់ដើម។ពុកអើយអាចំរើនវាទៅមើលថែពុកហើយ» ។
តាមរយ:ដំណឹងមរណភាពតារាកំប្លែងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃី ម ពេលនេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការសោកស្តា យចំពោះការបាត់បង់ធន់ធានសិល្បករដ៏មានប្រជា ប្រិយភាពនិងទេពកោសល្យផ្នែកសិល្ប:ស្ទើរគ្រប់ជំនាញ។ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារតារាក្រកួលខាត់គឺលោក ខាត់ ចំរើន ផងដែរ។ គួររម្លឹងថាកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០២២កន្ល ងទៅតារាកំប្លែងលោក ខាត់ ចំរើន ត្រូវបានក្រុមគ្រួ សារបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រម្តងរួចមកហើយបន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារជំងឺខូ ចក្រលៀននិងក្រិនថ្លើម។ក្រោយពីការព្យាបាលមួ យរយ:ជំងឺរបស់លោក ខាត់ ចំរើនក៏បានធូស្រាលឡើងវិញប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺពេ លនេះលោក ខាត់ ចំរើន បានលាបងប្អូនញាតិមិត្តប្រពន្ធកូននិងអ្នកគាំទ្រទៅដោយគ្មានថ្ងៃត្រឡប់វិ ញទេ៕ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


