ព័ត៌មានជាតិ
បញ្ហាទឹកស្អាត ផ្លូវ និងអគ្គិសនី ត្រូវបានពលរដ្ឋលើកសំណើទៅកាន់ក្រុមប្រឹក្សាខេត្តកោះកុង
ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា បាននាំគ្នាលើកសំណើពីសេចក្តីត្រូវការចង់បានរបស់ខ្លួន ទៅកាន់ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដើម្បីជួយដោះស្រាយ នោះគឺតម្រូវទឹកស្អាត ផ្លូវបេតុង និងភ្លើងអគ្គិសនី ប្រើប្រាស់។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង នៅក្នុងបរិវេនវត្តចាំយាម ស្ថិតភូមិថ្មី ឃុំប៉ាក់ខ្លង លោក សុខ វណ្ណី និងអ្នកស្រី ស៊ុន គី បានរៀបរាប់ពីផលលំបាកពេលគ្មានទឹកស្អាត ផ្លូវបេតុង និងភ្លើងអគ្គិសនីតភ្ជាប់មកដល់លំនៅដ្ឋាន គ្រាបញ្ហាទន្ទឹងរង់ចាំដំណោះស្រាយពីអាជ្ញាធរ និងមន្ទីរជំនាញ។

តំណាងប្រជាពលរដ្ឋ អះអាងថា ពួកគាត់ប្រើប្រាស់ទឹកអណ្តូង ហាក់មិនសូវមានសុវត្ថិភាពចំពោះបរិភោគប្រចាំថ្ងៃនោះទេ។ ម៉្យាងទៀត លំបាកលំមានការខូចខាតច្រើនកន្លែងពិបាកធ្វើដំណើរទៅមក ហើយពេលយប់ត្រូវភ្លើងសូឡា ឬត្រូវសុំពលរដ្ឋក្បែរជិតខាងតភ្ជាប់ដោយមានតម្លៃថ្លៃ។ បញ្ហាទាំងនេះ កើតមាននៅក្នុងភូមិចាំយាម និងភូមិនាងកុក។

ដោយឡែកលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ទទួលយកសំណើរបស់ពលរដ្ឋដែលលើកឡើង ដោយចាត់ប្រធានមន្ទីរសាធារណការ មន្ទីរឧស្សហកម្ម និងក្រុមហ៊ុនអគ្គិសនី ពន្យល់បកស្រាយទៅកាន់ប្រជាពលរដ្ឋ ដើម្បីជ្រាបជាព័ត៌មាន។

លោកប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងថា ឆ្លើយតបសំណូមពររបស់នប្រជាពលរដ្ឋ រដ្ឋបាលខេត្ត ទទួលយកមកពិចារណា និងកែទម្រង់ក្នុងការផ្តល់សេវានានារបស់ខ្លួន និងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមសំដៅធ្វើយ៉ាងណា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង។

លោក កាយ សំរួម ក៏ថ្លែងអំណអរគុណចំពោះមតិមតិយោបល់របស់ពលរដ្ឋម្ចាស់ឆ្នោត ដែលជាមូលដ្ឋានមួយឆ្លុះបញ្ចាំង នូវចំណុចខ្វះខាតដែលរដ្ឋបាលខេត្ត បានអនុវត្តកន្លងមក ដើម្បីពិនិត្យដោះស្រាយទៅតាមដំណាក់កាលនីមួយៗឲ្យស្របតាមតម្រូវការរបស់ពលរដ្ឋ នៅក្នុងមូលដ្ឋាន៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ