ព័ត៌មានអន្ដរជាតិ
ថៃបង្ក្រាបថ្នាំញៀនជិត៤លានគ្រាប់ ដែលឈ្មួញលាក់ក្នុងសុីតែនដឹកប្រេងឆ្លងដែនពីប្រទេសឡាវ
ថ្នាំញៀន៣ប្រភេទដែលគិតជាទឹកប្រាក់ប្រមាណ១០០ លានបាត ត្រូវបានកម្លាំងគយ សហការជាមួយកម្លាំងនាយកដ្ឋានបង្ក្រាបគ្រឿងញៀន ធ្វើការស្ទាក់ចាប់បាន ខណ:ដែលឈ្មួញបានប្រើវិធីសាស្ត្រថ្មី ដោយបានដាក់បង្កប់ក្នុងសុីតែនរថយន្តដឹកប្រេងសាំង ហើយបើកឆ្លងដែនជាធម្មតា។

យោងតាមការផ្សាយរបស់គេហទំព័រ PBS បានបញ្ជាក់ថា កិច្ចប្រតិបត្តិការរបស់កម្លាំងជំនាញថៃ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រខេត្តណងខាយ ប្រទេសថៃ ដោយសមត្ថកិច្ចមានការសង្ស័យទៅលើរថយន្តដឹកប្រេងសាំងមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្លងដែនចេញពីប្រទេសឡាវ ចូលមកក្នុងទឹកដីថៃ។

ក្រោយពីបានត្រួតពិនិត្យទៅលើរថយន្តសុីតែនដែលបើកបរដោយជនជាតិថៃ អាយុ៥៣ឆ្នាំនោះរួចមក កម្លាំងជំនាញបានរកឃើញថ្នាំញៀនជាច្រើនដែលគេបានលាក់ទុកនៅក្នុងសុីតែនដឹកប្រេងនោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកបើកបរ និងបាននាំយកវត្ថុតាងទាំងអស់ចេញពីសុីតែនដើម្បីត្រួតពិនិត្យ។
ក្រោយការត្រួតពិនិត្យ កម្លាំងបានរកឃើញថ្នាំញៀនចំនួន៣ប្រភេទគឺ ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៣លាន ៨សែនគ្រាប់ ថ្នាំញៀនប្រភេទខេ ចំនួន ៥.០០០ គ្រាប់ និងថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន១០kg ។

នៅចំពោះមុខសមត្ថកិច្ច អ្នកបើកបររថយន្តបានសារភាពថា ពេលដែលខ្លួនដឹកប្រេងទៅកាន់ប្រទេសឡាវ គឺមានជនជាតិឡាវម្នាក់មិនស្គាល់ឈ្មោះបានមកទាក់ទងអោយខ្លួនដឹកថ្នាំញៀនទាំងនេះ ទៅកាន់ខេត្តប្រាជីនបុរី ដោយបានប្រគល់ប្រាក់ចំនួន៥មុឺនបាតជាប្រាក់កម្រៃ ហើយនៅថ្ងៃអង្គារ៍ខ្លួនក៏បានដឹកចេញមកប្រទេសថៃវិញ តែត្រូវសមត្ថកិច្ចចាប់បាន។

ជនសង្ស័យបានបន្តថា កាលពី៦ឆ្នាំមុន ខ្លួនក៏ធ្លាប់សុីឈ្នួលដឹកកញ្ឆាក្រៀមឆ្លងដែនបែបនេះដែរ ដោយក្នុងមួយលើក ចាប់ពី ៥០០ kg ទៅ ៦០០ kg ហើយក៏ធ្លាប់ដឹកជាច្រើនលើកផងដែរ ដើម្បីយកប្រាក់កម្រៃទៅព្យាបាលជំងឺប្រពន្ធ ។
នៅក្នុងល្បិចថ្មីនេះ សមត្ថកិច្ចបានត្រៀមបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការហើយ រួមជាមួយវត្ថុតាងតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


