កីឡា
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា រំលឹកពីស្នាដៃរបស់ខ្លួន ក្រោយបញ្ចប់ការប្រកួតកីឡាជាតិលើក ទី៣ ដោយជោគជ័យ
បន្ទាប់ពីធ្វើការប្រកួតប្រជែងដណ្ដើមមេដាយនៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣រយៈ៤ថ្ងៃរួចមក សហព័ន្ធកីឡា សូហ្វតិន្នី បានរកឃើញក្លិបសូហ្វតិន្នីសរបស់ក្រសួងមហាផ្ទៃ បានក្លាយជាជើងឯកនៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ ក្រោយដណ្ដើមបានមេដាយមាសរហូតទៅដល់ ៦គ្រឿង ។

ការប្រកួតនេះបានដំណើរការយៈពេល៤ថ្ងៃមកហើយនៅក្នុងពហុកីឡដ្ឋានជាតិ( អូឡាំពិក) ពោលគឺចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញនេះទើបបញ្ចប់។ ខណៈដែលថ្នាក់ដឹកនាំនៃសហព័ន្ធបានថ្លែងរំលឹកពីប្រវត្តិជូរចត់តាំងពីកកើតជាសហព័ន្ធ និងដណ្ដើមបានសមត្តិផលជាច្រើនជូនប្រទេសជាតិ។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងថា «សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានផ្ដើមចេញពីបាតដៃទទេរ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ យើងទទួលបាននូវស្នាដៃ និងលទ្ធផលជោគជ័យដ៍ធំៗជាច្រើន សម្រាប់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា។ យើងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានសក្កានុពលរីកចម្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាពិសេសតាមរយៈលទ្ធផលនៃការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិកន្លងមក យើងអាចឆ្លុះបញ្ចាំងពីកម្រិតបច្ចេកទេសកីឡាករយើងមានការរីកចម្រើនខ្លាំង អាចប្រកួតប្រជែងជាមួយបណ្ដាលប្រទេសក្នុងតំបន់អាស៊ី និងអ៊ឺរ៉ុបបាន ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩។»

លោកបន្តថែមថា «ក្នុងនាមសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សូមប្ដេជ្ញា និងខិតខំប្រឹងប្រែងពង្រឹងនូវវិស័យកីឡាមួយនេះឲ្យមានសន្ទុះកាន់តែខ្លាំងក្លាពោល គឺកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡា មន្ត្រីកីឡា គណៈកម្មការបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមប្រកបដោយចំណេះដឹង បទពិសោធន៍ និងខិតខំបន្តអភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនីក្នុងការហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស គឺតម្រង់ទិសដៅក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ»។

ជាមួយគ្នានេះដែរសម្រាប់លទ្ធផលវិញ ក្រសួងមហាផ្ទៃឈរនៅលេខរៀងទី១ ដោយឈ្នះមេដាយមាស៦គ្រឿង និងសំរិទ្ធ ១គ្រឿង, លេខរៀងទី២ បានទៅខេត្តត្បួងឃ្មុំ ទទួលបានមេដាយមាស ១គ្រឿង និង សំរិទ្ធ ២គ្រឿង, ខេត្តកណ្ដាលឈរលេខរៀងទី៣ ទទួលបានមេដាយប្រាក់ ៣គ្រឿង និង សំរិទ្ធ១គ្រឿង, ក្រសួងការពារជាតិ ឈ្នះមេដាយប្រាក់២គ្រឿង ខេត្តកំពង់ស្ពឺ ទទួលបានមេដាយប្រាក់ ១គ្រឿង និងសំរិទ្ធ២គ្រឿង, ខេត្តព្រៃវែង ទទួលបានមេដាយប្រាក់១គ្រឿងនិងខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរិទ្ធ ១គ្រឿង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


