សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច៖ វិស័យ SME ជាបណ្តុំនៃការបង្កើតផលិតកម្មក្នុងស្រុកជួយសេដ្ឋកិច្ចរឹងមាំ
អ្នកសេដ្ឋកិច្ច បានលើកឡើងថា វិស័យសហគ្រាសធុនតូច និងមធ្យម ហៅកាត់ថា SME មានសក្ដានុពលខ្លាំង ក្នុងការគាំទ្រសេដ្ឋកិច្ចជាតិឱ្យរឹងមាំ ប៉ុន្តែកន្លងមក បានធ្លាក់ចុះដោយសារការហើបឡើងនៃវិស័យអចលនទ្រព្យ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា វិស័យ SME បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិច្រើនណាស់។ លោកគូសបញ្ជាក់ថា ទី១ វិស័យ SME បានបង្កើតឱ្យមានផលិតផលក្នុងស្រុកសរុប និងទី២ បង្កើតការងារក្នុងស្រុក។ អ្នកសេដ្ឋកិច្ចរូបនេះ ពន្យល់បន្ថែមទៀតថា ការផលិតនឹងបង្កើតការងារជូនប្រជាពលរដ្ឋ ហើយការងារទាំងអស់នេះ នឹងឈានទៅមានកំណើន ពន្ធរបស់រដ្ឋ និងពន្ធលើប្រាក់បៀវត្សរ៍ ជាដើម ដូច្នេះរដ្ឋនឹងចំណេញច្រើន។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ បន្តការគាំទ្រដល់ការអភិវឌ្ឍសហគ្រិនភាព ដោយផ្តោតសំខាន់លើសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងគោលបំណងគាំទ្រសកម្មភាពបណ្តុះបណ្តាលធនធានមនុស្ស ផលិតភាព ការបង្កើតការងារ សហគ្រិនភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ ដោយលើកទឹកចិត្តសហគ្រាសឲ្យមានលក្ខណៈស្របច្បាប់ ព្រមទាំងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ក្នុងការពង្រីកសហគ្រាសជាដើម។

វិស័យ SME មិនត្រឹមតែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្ដល់ឱកាសការងារប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយចំណាកស្រុក បង្កើតប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រផងដែរ។
របាយការណ៍របស់ក្រសួងការងារ បានបង្ហាញថា សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា សរុបចំនួនប្រមាណ ៥២ម៉ឺនសហគ្រាស ស្មើនឹង ៩៩,៨% នៃក្រុមហ៊ុនទាំងអស់ បានផ្ដល់ការងារជូនប្រជាជនចំនួន ៧០% និងរួមចំណែកប្រមាណ ៥៨%នៃផលិតផលក្នុងស្រុកសរុប (GDP)៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


