ព័ត៌មានជាតិ
លោកសុខ ទូច ៖ អ្នករស់នៅតំបន់ជុំវិញបឹងទន្លេសាបស្អប់ខ្ញុំជាង២ឆ្នាំមកហើយ
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានសរសេរនៅលើបណ្ដាញសង្គមកាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះថា “រយៈពេលជាង២ឆ្នាំមកហើយ ដែលអ្នករស់នៅតំបន់ជុំវិញបឹងទន្លេសាបស្អប់ខ្ញុំ” ទន្ទឹមនឹងនេះ ខ្ញុំបាទសូមគោរពអរគុណដល់ស្ថាប័នដែលពាក់ព័ន្ធ ពិសេសសូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវគម្រោងរបស់រាជបណ្ឌិត្យសភាកម្ពុជាស្តីពី«បឹងទន្លេសាប»”។

លោកបណ្ឌិតសភាចារ្យសុខ ទូច បានឲ្យដឹងទៀតថា ដោយមានការរួមសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធយើងបានហាមឃាត់៨ចំណុច ទី១-មិនឱ្យមានការដាក់ព្រួលជាប់ៗគ្នា។ ការមិនឱ្យដាក់ព្រួលជាប់គ្នានេះ ហើយដែលអាចធ្វើឱ្យត្រីអាចបំលាស់ទីទៅកាន់ទីឆ្ងាយៗបានដើម្បីរកចំណីនិងដើម្បីពង។ ទី២- មិនឱ្យមានការដាក់ស្បៃមុងក្រឡាល្អិត។ ទី៣-មិនឱ្យចូលនេសាទនៅតំបន់អភិរក្ស។

ទី៤-មិនឱ្យនេសាទនៅរដូវត្រីពង។ ទី៥- មិនឱ្យធ្វើស្រែនៅតំបន់៣ ព្រោះពេលដែលធ្វើស្រែ បងប្អូនបាញ់ថ្នាំសម្លាប់សត្វល្អិត ដែលវាប៉ះពាល់ទៅដល់សត្វត្រីនិងជីវចម្រុះនានានៅក្នុងបឹងទន្លេសាប។

ទី៦- មិនឱ្យដាក់ស្បៃមុងក្រឡាល្អិតនៅក្នុងតំបន់ព្រៃលិចទឹក ។ ទី៧- មិនឱ្យបំផ្លាញព្រៃលិចទឹកដែលជាជង្រុកនៃចំណីត្រី និងជាកន្លែងផ្តល់ជម្រកសម្រាប់ត្រីពង នារដូវវស្សា។ ទី៨- មិនឱ្យមានបទល្មើស ឆក់ត្រីគ្រប់ប្រភេទ។

ការចូលរួមពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ទើបយើងទទួលបានទិន្នផលត្រីបឹងទន្លេសាបមានការកើនឡើងក្នុងឆ្នាំ២០២២៕







-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


