កីឡា
ITF សម្រួចយកមេដាយក្នុងព្រឹត្តការណ៍ World Champion Ship ទោះមិនមានវត្តមានក្នុងស៊ីហ្គេមនៅកម្ពុជា
សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានត្រៀមខ្លួនរួចរាល់ និងកំណត់អំពីការចូលរួមប្រកួតក្នុងព្រឹត្តការណ៍ ជើងឯកពិភពលោក World Champion Ship នៅប្រទេសកាហ្សាក់ស្ថាន ដែលធ្វើឡើងក្នុងអំឡុងខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយ ដែលត្រូវបានក្រសួងអប់រំយុវជននិងកីឡា ផ្តល់ឧកាសឲ្យប្រមូលផ្តុំឡើងវិញ ដើម្បីត្រៀមលក្ខណៈក្នុងការប្រកួត នាពេលខាងមុខ។ លោកលើកឡើងថា “ នេះជាកត្តាជម្រុញទឹកចិត្ត ដល់ពួកយើងឲ្យមានការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីដណ្តើមយកមេដាយមាសជូនជាតិ ក្នុងព្រឹត្តការណ៍ជើងឯកពិភពលោកនៅ កាហ្សាក់ស្ថាន ”។

សម្រាប់ការជ្រើសរើសសមាសភាព កីឡាករ – កីឡាការិនី ដែលត្រូវទៅចូលរួមប្រកួតនោះ ត្រូវបានលោកអគ្គលេខាធិការ បញ្ជាក់ថា “ អ្នកដែលត្រូវទៅ គឺសុទ្ធសឹងជាអ្នកធ្លាប់បានមេដាយមាសក្នុងព្រឹត្តការណ៍អន្តរជាតិកន្លងមក ប៉ុន្តែ បន្ថែមពីនោះ សហព័ន្ធក៍ដាក់បញ្ជូលកីឡាករថ្មីៗផងដែរ ដែលគាត់បានអភិវឌ្ឍន៍ខ្លួនឡើងមក កម្រិតមួយខ្ពស់ ”។ “ ចឹងហើយ សហព័ន្ធនិងធ្វើការជ្រើសរើសកីឡាករ- កីឡាការិនី ទាំងនោះយ៉ាងសម្រិតសម្រាំងបំផុត ។ ក្នុងនាមថ្នាក់ដឹកនាំក៍គិតថា មិនមានតែអ្នកដែលធ្លាប់មានមេដាយត្រូវតែបានទៅចូលរួមនោះទេ ប៉ុន្តែបើសិនជាសមទ្ធិផលល្អ មានវិន័យ គោរពពេលវេលា ដោយយើងឈរលើគោលការណ៍ យុត្តិធម៍ អ្នកណាបានហាត់ អ្នកនោះបានចេញ ”។

លោក បួន ហ៊ីងសុធីយ៉ា បានបន្ថែមថា “ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ សូមសម្តែងនូវការដឹងគុណ ដល់លោកកែរ រ៉េមី ប្រធានសហព័ន្ធ ដែលជានិច្ចកាលតែងតែមកសួរសុខទុក្ខ ទោះបីពេលខ្លះលោកមានភារកិច្ចមមាញឹក យ៉ាងណាក៍លោក ឈ្លៀតពេលវេលា មកមើល កីឡាករកីឡាការិនីទាំងអស់ និងលើកទឹកចិត្ត ផ្តល់ការណែនាំ ផ្តល់បទពិសោធន៍ថ្មីៗ បន្ថែមទៀត ដើម្បីឲ្យកីឡាករកីឡាការិនី ទទួលបានជោគជ័យនាពេលខាងមុខ ”។

អគ្គលេខាធិការខាងលើ ក៍បានធ្វើការអំពាវនាវដល់សប្បុរសជន ឬ ក៍ក្រុមហ៊ុននានា ដែលចាប់អារម្មណ៍វិស័យកីឡា សូមចូលរួមឧបត្តម្ភគាំទ្រ ដល់សហព័ន្ធកីឡាតេក្វាន់ដូ ITF ចូលរួមជាថវិការ ធនធាន ជាសម្ភារៈ ដើម្បីឲ្យ អត្តពលិកទាំងអស់មានកំលាំងចិត្ត ចូលរួមយ៉ាងពេញលេញក្នុងការប្រកួតអន្តរជាតិខាងមុខ។
បញ្ជាក់ដែរថា កម្ពុជានិងចូលរួមប្រកួតក្នុងព្រឹត្តការណ៍ជើងឯកពិភពលោក នៅកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១៥ ដល់៣០ ខែសីហាឆ្នាំ២០២៣ ។ខណៈកម្ពុជាគ្រោងបញ្ចូនកីឡាករ – កីឡាការិនីរបស់ខ្លួន ចូលរួមប្រកួតច្រើនវិញ្ញាសាផងដែរ ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


