Connect with us

កីឡា

អត្តពលិកកីឡាតេក្វាន់ដូ ITF បាក់ទឹកចិត្តក្រោយត្រូវ ដកចេញពីស៊ីហ្គេម ខណៈជាកីឡាសក្តានុពលត្រូវ ដណ្តើម មេដាយមាស១៥គ្រឿង

បានផុស

នៅ

ក្រោយទទួលសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ បានធ្វើឲ្យកម្ពុជាបានខិតខំ​ប្រឹងប្រែងយ៉ាងខ្លាំង ពិសេសចម្រាញ់យកសហព័ន្ធកីឡាដែលមានគុណភាព សក្តានុពល ដាក់ជាកីឡាអតិភាព ក្នុងការដណ្តើមយកមេដាយជូនជាតិ។ ជាមួយនោះ កីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបានថ្នាក់ដឹកនាំក្រសួង និង Camsoc  មើលឃើញអំពីកម្រិតសមត្ថភាព រហូតជ្រើសរើសជាកីឡាមានសក្តានុពល ស្វែងរកមេដាយមាស ចំនួន១៥ ជូនជាតិដែលជាចំនួនមួយច្រើនជាងគេ ថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៍ដោយខុសពីក្តីរំពឹងទុក ក៍ដូចជាការខិតខំប្រឹងប្រែងរបស់មេដឹកនាំសហព័ន្ធ និងអត្តពលិកដែលបានប្រឹងប្រែង មិនខ្លាចនឿយហត់ និង ខុសពីគោលការណ៍លើពិភពលោក ដែលបានលើកឡើងថា កីឡាមិន ប្រកាន់ពណ៍សម្បុរ មិនប្រកាន់ពូជសាសន៍នយោបាយ ។ តេក្វាន់ដូ ITF ត្រូវបានដកចេញពីព្រឹត្តការណ៍ប្រវិត្តសាស្រ្តរបស់កម្ពុជាមួយនេះ និងជាលើកដំបូងដែលកម្ពុជាដាក់បញ្ចូល ក៍ព្រោះដោយសារតែ កីឡានេះ មានប្រភពមកពីប្រទេសកូរ៉េខាងជើង ។ហើយកូរ៉េខាងជើងទៀតសោត ត្រូវជាប់ទណ្ឌកម្មពិភពលោក ក្រោយពីប្រទេសដ៍ឯកោមួយនេះ នូវតែប្រកាន់ភ្ជាប់ គោលការណ៍របស់ខ្លួន មិនសម្របជាមួយពិភពលោក។

បើនិយាយពី អត្តពលិកជម្រើសជាតិរបស់សហព័ន្ធដែលមានសក្តានុពលខ្លាំងក្នុងប្រទេសកម្ពុជានេះ សុទ្ធសឹងតែអ្នក ដែលមានសមត្ថភាពពិតប្រកដ ជាម្ចាស់មេដាយកម្រិតពិភពលោក គ្រាន់តែទទួលដំណឹងនេះ មានការបាក់ទឹកចិត្ត ដោយសារកីឡាមួយប្រភេទនេះ មិនត្រូវបានដាក់បញ្ចូល ជារឿងដែលពិបាកទទួលយក។

បើតាមលោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡា តេក្វាន់ដូ ITF កម្ពុជា បានលើកឡើងថា កីឡាករ កីឡាការិនី គ្រប់រូបមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ព្រោះមិនបានចូលស៊ីហ្គេម ព្រោះអ្វីដែលប្រឹងប្រែងកន្លងមកគោលដៅគឺ ស៊ីហ្គេមតែម្តង ។ប៉ុន្តែបើសិនជាយើងមិនមានការប្រមូលផ្តុំទៀត វារឹតតែធ្ងន់ដែរ ព្រោះការខិតខំប្រឹងប្រែងជាយូរមកហើយ ត្រូវក្លាយជាអាសាបង់ ។  

លោកបន្តថា ទោះមិនបានចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាក្តី យើងក៍នៅមានGamesជាបន្តទៀត សង្ឃឹមថា បើមានការប្រមូលផ្តុំការប្រកួតជើងឯកពិភពលោក វាអាចជាកត្តាមួយ ប៉ះប៉ូវផ្លូវចិត្ត ពួកគាត់បាន ធ្វើយ៉ាងណាឲ្យមានការប្រមូលផ្តុំ ត្រៀមការប្រកួត ទោះមិនបានលេងក្នុងស្រុក ប៉ុន្តែការលេងក្នុងស្រុក ក៍លើកទង់ជាតិ លេងក្រៅស្រុកក៍លើកទង់ជាតិដូចគ្នា។​

យើងចង់ឲ្យមានការប្រមូលផ្តុំ ព្រោះយើងត្រៀមដើម្បីចូលរួមប្រកួត នៅប្រទេសកាហ្សាក់ស្ថានខែសីហា ក្នុងព្រឹត្តការណ៍ World Championship ។​ នេះជាការបញ្ចាក់បន្ថែមរបស់ អគ្គលេខាធិការ។

ការលើកឡើងឲ្យមានការប្រមួលផ្តុំបែបនេះ ក៍ព្រោះដោយសារកាលពីពេលថ្មីៗនេះពោលគឺចុងឆ្នាំ២០២២ ក្រសួងបានប្រកាសរំសាយរបស់ក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាដោយសារដល់ពេលកំណត់ ។ប៉ុន្តែក្រោយប្រកាសរំសាយ វាក្លាយទៅជាក្តីព្រួយបារម្មណ៍ថា ក្រសួងអាចនិងមិនដាក់ តេក្វាន់ដូITF ចូលប្រមូលផ្តុំម្តងទៀត ដោយសារតែកីឡានេះមិនមានឈ្មោះក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម។​

រំលឹកដែរថា ការដកមិនឲ្យមានប្រភេទកីឡាតេក្វាន់ដូ ITF ចូលរួមប្រកួតកីឡាស៊ីហ្គេមនៅក្នុងប្រទេសកម្ពុជានេះ មិនមានអ្វីពាក់ព័ន្ធជាមួយ រាជរដ្ឋាភិបាលរបស់កម្ពុជា ឬ ក្រសួងពាក់ព័ន្ធនោះទេ ប៉ុន្តែវាជាការសម្រេចរបស់អន្តរជាតិ ដែលត្រូវបាន ប្រកាសឲ្យដកប្រភេទកីឡាដែលមានប្រភពមកពីប្រទេសកូរ៉េខាងជើងមួយនេះ ដោយសារ ប្រទេសកុម្មុយនីស នៅតែគឃ្លើន ក្នុងការផលិតអាវុធ ដែលពិភពលោកមិនចង់ឲ្យកើតមាន ។

និយាយពីកម្ពុជាវិញ មានក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ (CAMSOC)បានផ្តល់ទំនុកចិត្តដល់តេក្វាន់ដូ ITF រហូតឲ្យស្វែងរកមេដាយមាស១៥គ្រឿងថែមទៀតផង។ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាខាងលើ ដែលបានធ្វើការសម្របសម្រួល រហូតដាក់បញ្ចូលទៅក្នុង ក្រុមកីឡាយុទ្ធគុនចម្រុះ តែនៅតែមិនទទួលបាននូវការអនុញ្ញាតនោះឡើយ។

កត់សំគាល់ផងដែរថា កន្លងមក តេក្វាន់ដូ ITF មិនដែលមានវត្តមានក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមនោះទេ រហូតមកដល់ឆ្នាំ២០២៣ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ទើបកម្ពុជាមានសិទ្ធិនៅក្នុងការដាក់បញ្ជូល ប្រភេទកីឡាមានសក្តានុពលដើម្បីដណ្តើមយកមេដាយជូនជាតិមាតុភូមិ។​ប៉ុន្តែទន្ទឹមនោះ ជាប្រទេសដែលគោរព លទ្ធិប្រជាធិបតេយ្យ កម្ពុជាក៍មិនធ្វើអ្វីជាការប្រឆាំងចំពោះពិភពលោក នៅរឿងដែលចាត់ទុកជា កុម្មុយនីស ផ្តាច់ការនោះដែរ។

យ៉ាងណាក៍ដោយ តេក្វាន់ដូ ITF កម្ពុជានៅតែបន្តមានសង្ឃឹមតាមរយៈការចូលរួមប្រកួតលក្ខណៈអន្តរជាតិ ពិសេសជើងឯកពិភពលោក ព្រោះកម្ពុជាធ្លាប់ដណ្តើមយកមេដាយមាសពីកម្រិតមួយនេះបានជាច្រើនលើកផងដែរ។បន្ថែមពីនោះ កីឡាមួយប្រភេទនេះក៍ទទួលបាននូវការពេញនិយម ហ្វឹកហាត់ក្នុងជួរកងកំលាំង ពិសេសការហ្វឹកហាត់​ដើម្បីសុខភាព និងការពារខ្លួនពីមហាជន សិក្សានុសិស្ស ដែលជាទីពេញនិយមរបស់ប្រជាជនក្នុងរាជធានី និងខេត្តជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម