ព័ត៌មានជាតិ
(UPDATE) សិស្សសាលាដែលពុលអាហារ បានជាសះស្បើយវិញហើយ
ក្មេងៗសិស្សសាលាបឋមសិក្សា សិរីអង្គនាល ចំនួនជាង១០នាក់ ដែលពុលអាហារ ត្រូវបានជួយសង្គ្រោះ និងបានវិលត្រលប់ទៅផ្ទះវិញ។

លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ បានប្រាប់គេហទំព័រ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះថា សិស្សសាលាបឋមសិក្សា សិរីអង្គនាល ត្រូវបានជួយសង្គ្រោះទាន់ពេល ហើយបច្ចុប្បន្នក៏បានវិលត្រលប់ទៅដល់ផ្ទះវិញអស់ហើយដែរ។
លោកថា ករណីនេះ មន្ត្រីកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីស្វែងរកនូវមូលហេតុពិត នៃការពុលរបស់សិស្សសាលា។យ៉ាងណាក៏ដោយ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន បានអំពាវនាវដល់អាណាព្យាបាលរបស់សិស្ស និងអ្នកលក់អាហារ ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយចម្អិនអារហារឲ្យបានឆ្អិនល្អ និងមានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីការពារជំងឺអាសន្នរោគ ខណៈខេត្តកំពង់ស្ពឺ ទើបស្រាកស្រាន្តពីទឹកជំនន់។
សូមបញ្ជាក់ថា សិស្សសាលាចំនួន ១៧ នាក់ បានពុលអាហារ បន្ទាប់ពីពួកគេបានញុំាប្រហិតកញ្ចប់ ប៉ុន្តែត្រូវជួយសង្គ្រោះទាន់ពេលវេលា កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅសាលាបឋមសិក្សា សិរីអង្គនាល ស្ថិតក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕



អត្ថបទ៖ ដូឡា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


