Connect with us

សន្តិសុខសង្គម

បំបែកសំណុំរឿងឃាតកម្មលើយុវជនម្នាក់នៅខេត្តកោះកុង

បានផុស

នៅ

ជនដៃដល់ក្នុងសំណុំរឿងឃាតកម្មលើយុវជនម្នាក់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅត្រូវបានកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការ​ជាមួយ​កម្លាំងជំនាញស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ និងស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ស្រាវជ្រាវឃាត់ខ្លួនបានហើយ​ កាលពីវេលាម៉ោង​១៤និង៥៥នាទី ថ្ងៃទី២៩ ខែមករា​​ ឆ្នាំ២០២៣នេះ នៅចំណុចភូមិដើមអំពិល​ ឃុំកំពង់ភ្នំ​ ស្រុកលើកដែក​ ខេត្ត​កណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនដៃដល់ក្នុងករណីឃាត់កម្មនេះមានឈ្មោះ ផន ចាន់​រ៉ា​​ ហៅ​ លៀន​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ ជាងសំណង់ ស្រុកកំណើតភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង​ ទីលំនៅ​បច្ចុប្បន្ន​ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​។ ចំណែកជនរងគ្រោះមានឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ​ បានស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក​។

គួររំលឹកដែរ​ថា​ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុច​ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ មា​នករណី​ ឃាតកម្ម​(ចាក់​សម្លាប់​មនុស្ស​)​ ដែលបង្កដោយ​ជនសង្ស័យ​ឈ្មោះ​ ផន ចាន់រ៉ា ហៅ លៀន ដោយបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លើជនរងគ្រោះត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម