សន្តិសុខសង្គម
Update៖ ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ក្នុងករណីឆេះផ្ទះនៅខណ្ឌទួលគោក
អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅផ្លូវ១៣៨ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក បានបណ្ដាលឲ្យមនុស្សចំនួន២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺជាភោជនីយដ្ឋានឈ្មោះ «កន្លែងថី្ម» ធ្វើអំពីថ្មបេតុង ប្រក់សង្ក័សី ទំហំ ២០ម៉ែត្រ X ១៩ម៉ែត្រ មានម្ចាស់ឈ្មោះ ហុក ទ្រី ភេទប្រុស អាយុ៣១ឆាំ្ន សញ្ជាតិខែ្មរ ដែលសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ គឺផ្ដើមចេញពីជាងផ្សារដែកបង្កជាអគ្គិភ័យ ។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៩ឡាន ស្មើរនឹង៣៦ម៉ែត្រគូប។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅចំណុច ហាងកន្លែងថី្ម ផ្លូវ១៣៨ ក្រុម៤១ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពមួយចំនួនបានលើកឡើងថា ជនរងគ្រោះនៅក្នុងគ្រោះអគ្គិភ័យនេះ គឺជាបុគ្គលិកបម្រើការនៅក្នុងភោជនីយដ្ឋាននេះតែម្ដង ដោយក្រោយពីចប់ម៉ោងការងារពួកគាត់បានសម្រាកនៅក្នុងបន្ទប់ជាន់ខាងលើ៕




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


