វប្បធម៌ ជំនឿ
ធ្យូងថ្មក្នុងក្ដីសុបិន បង្ហាញពីប្រាក់ចំណូល និងជីវិតអាចមានទុក្ខព្រួយខ្លះៗ
ឃើញធ្យូថ្មងក្នុងសុបិនបង្ហាញពីប្រាក់ចំណេញ និងលុយកាក់ហូរចូល ហើយក៏បង្ហាញពីមនុស្សដែលអ្នកគោរព។ ធ្យូងថ្មដែលឆេះនៅក្នុងសុបិន សំដៅទៅលើអតីតកាល ឬឱកាសដែលខកខាន។ ធ្យូងដែលឃើញនៅក្នុងសុបិនក្នុងរដូវរងា គឺជាសញ្ញានៃទ្រព្យសម្បត្តិ។
ប៉ុន្តែយោងទៅតាមជំនឿខ្លះបានបញ្ជាក់ថា ធ្យូងថ្មបង្ហាញពីការលំបាកនិងទុក្ខព្រួយនានា។ ជាពិសេសវាសំដៅលើអំពើអាក្រក់ដែលអ្នកប្រឈមមុខនឹងជីវិត អាជីវកម្ម ហើយប្រាក់ចំណូល នឹងថយចុះដោយសារតែមានសត្រូវមកផ្ចាញ់។
ប្រសិនបើគេងសុបិនឃើញធ្យូងថ្មកំពុងឆេះដោយការខ្ចាត់ខ្ចាយផ្កាភ្លើងចេញមក វាបង្ហាញថា អ្នកនឹងត្រូវទទួលទោសពីអ្នកមានឥទ្ធិពលណាម្នាក់។ បើធ្យូងស្រាប់តែរលត់ទៅវិញ បង្ហាញថាអ្នកនឹងបានមកវិញនូវវត្ថុមួយចំនួន តែនឹងបាត់បង់នៅពេលក្រោយវិញ។ បើឃើញធ្យូងឆេះ វាបង្ហាញពីអបិយជំនឿថាអ្នកនឹងជួបទុក្ខព្រួយ និងបញ្ហា។ បើឃើញធ្យូងតូចៗ នោះបង្ហាញថាទ្រព្យសម្បត្តិរបស់អ្នកនឹងកាន់តែយ៉ាប់យ៉ឺន។

ឃើញធ្យូងថ្មរឹងក្នុងយល់សប្ដិ បង្ហាញពីការងារឬប្រាក់ដែលអ្នកនឹងទទួលបាននាពេលឆាប់ៗនេះ។ ជាពិសេសការងារបច្ចុប្បន្ននឹងផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់អ្នក ឬនាំមកនូវទ្រព្យសម្បត្តិដ៏អស្ចារ្យក្នុងរយៈពេលដ៏ខ្លី។
ឃើញបាវធ្យូងថ្មក្នុងយល់សប្ដិ វាបង្ហាញថា រាល់បញ្ហាដែលកំពុងមានអាចនឹងត្រូវបានដោះស្រាយយ៉ាងងាយស្រួល។ ក្តីសុបិន្តនេះ ក៏បានបកស្រាយផងដែរថា ជាការបញ្ចប់ព្រឹត្តិការណ៍មិនស្ងប់ដែលអ្នកកំពុងតែជួបប្រទះនៅក្នុងផ្ទះ ឬឡើងសំណុំរឿងតុលាការនឹងបញ្ចប់ដោយរលូន។ លើសពីនេះទៀត ក្តីសុបិន្តនេះត្រូវបានបកស្រាយថា ជាការផ្លាស់ប្តូរភ្លាមៗនៃព្រឹត្តិការណ៍ដែលមិនល្អសម្រាប់អ្នក។
ឃើញអណ្ដូងរ៉ែធ្យូងថ្មក្នុងយល់សប្ដិ ការឃើញអណ្តូងរ៉ែធ្យូងនៅក្នុងសុបិនបង្ហាញថា រាល់ព្រឹត្តិការណ៍ដែលអ្នកគិត នឹងមានរឿងអាក្រក់កើតឡើង បង្កឲ្យមានសេចក្ដីឈឺចាប់យ៉ាងខ្លាំងសម្រាប់អ្នក និងគ្រួសារ។ យោងទៅតាមការបកស្រាយមួយផ្សេងទៀត ការឃើញអណ្តូងរ៉ែធ្យូងនៅក្នុងសុបិន បង្ហាញថាអ្នកនឹងគ្មានការងារធ្វើ ហើយចាប់ផ្ដើមរកការងារថ្មី ។
ឃើញខ្លួនឯងប្រមូលធ្យូងថ្មក្នុងយល់សប្ដិ ការប្រមូលធ្យូងនៅក្នុងក្តីសុបិនបង្ហាញថា អ្នកនឹងចាប់ផ្ដើមប្រមូលផលនៃការងារដែលអ្នកបានខិតខំប្រឹងប្រែងអស់រយៈពេលជាយូរមកហើយ។ ក្ដីសុបិននេះក៏មានន័យថា អ្នកក៏ចាប់ផ្ដើមការងារថ្មី ឬបញ្ចប់ជីវិតសិក្សាដោយជោគជ័យផងដែរ។
ឃើញខ្លួនឯងទុកធ្យូងថ្មតាមកន្លែងនៅក្នុងយល់សប្ដិ បង្ហាញអ្នកថាផ្ទះរបស់អ្នកនឹងរស់នៅសុខស្រួលផ្នែកហិរញ្ញវត្ថុ។ ចំណែកមនុស្សដែលមានការលំបាកផ្នែកហិរញ្ញវត្ថុអស់រយៈពេលជាយូរ នឹងរកលុយបានច្រើនក្នុងរយៈពេលដ៏ខ្លី ដោយបញ្ចប់បំណុលទាំងអស់របស់ពួកគេអស់ជាយូរមក។ ក្ដីសុបិននេះក៏ត្រូវបានបកស្រាយជាទូទៅថា ជាប្រាក់ចំណេញនិងប្រាក់ចំណូលហូឬចូលមកផងដែរ។
ឃើញគំនរធ្យូងក្នុងយល់សប្ដិ ប្រសិនឃើញគំនរធ្យូងក្នុងសុបិន សំដៅលើភ្ញៀវថ្មីមកលេងផ្ទះអ្នក។ ភ្ញៀវនេះនឹងធ្វើឲ្យអ្នកផ្ទះគ្រប់គ្នាញញឹមនិងរីករាយស្វាគមន៍។ វាអាចជាដំណឹងនៃទារក ឬការមកលេងពីអ្នកស្គាល់ឆ្ងាយ។
ឃើញខ្លួនឯងទិញធ្យូងក្នុងយល់សប្ដិ វាសំដៅទៅលើសន្តិភាពនៃចិត្ត និងការបញ្ចប់នៃបញ្ហាកន្លងមក។ ប្រសិនបើការបញ្ចប់នៃបញ្ហាដែលអ្នកជួបប្រទះនៅផ្ទះ គឺអាស្រ័យលើការសម្រេចនៃព្រឹត្តិការណ៍មួយចំនួន វាមានន័យថាព្រឹត្តិការណ៍ទាំងនេះនឹងកើតឡើងក្នុងរយៈពេលដ៏ខ្លី។ វាអាចជាការសងបំណុល ការប្រមូលបំណុល ឬការវិនិយោគលើសម្ភារៈដូចជាផ្ទះជាដើម៕

គ្រូ ណុប
ចុចអាន៖យល់សប្ដិ ៨ ប្រភេទ ចាស់ៗជឿថា នាំលាភសំណាងឲ្យដល់ជីវិត
ចុចអាន៖យល់សប្ដិឃើញសមុទ្រស្រស់ស្អាត ឬមានរលកធំៗ ជីវិតនៅក្រៅមានបញ្ហា?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


